03/03/2020 12:38 GMT+7 Email Print Like 0

វៀតណាមទប់ទល់ដោយម្ចាស់ការនឹងករណីកើតមានអ្នកឆ្លងថ្មីជំងឺ Covid-19


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ថ្លែងនៅក្នុងកិច្ចប្រជុំ ៏(រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ប្រធាន​គណៈកម្មការជាតិទទួលបន្ទុកការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុស SARS-CoV-2 (ឬបានហៅថា ជំងឺ Covid-19) បានធ្វើជាប្រធានក្នុងកិច្ចប្រជុំអនុវត្តវិធានការ បង្ការនិង​ទប់​ស្កាត់​ជំងឺ​ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន។
 
អង្គប្រជុំបាន​វាយតម្លៃថា គិតរហូតមកដល់ពេលនេះ វៀតណាមនៅតែ គ្រប់គ្រងស្ថានភាពយ៉ាងល្អ អនុវត្ត​ដោយ​ម្ចាស់ការ​និងទាន់ពេលវេលានូវ ការងារបង្ការ ទប់ស្កាត់ជំងឺ។ ចាប់ពីថ្ងៃទី១៣កុម្ភៈមក វៀតណាមិនមាន ករណីឆ្លង​ថ្មី​នៃជំងឺ Covid-19 ណាមួយឡើយ។
 
ប៉ុន្តែ នាបច្ចុប្បន្ន ជំងឺនេះបានផ្ទុះឡើងនៅប្រទេសជាច្រើនដូចជាកូរ៉េ ខាងត្បូង អ៊ីរ៉ង់ អ៊ីតាលីនិងប្រទេស តំបន់​ដែន​ដីជាង៦០ផ្សេងទៀតទូទាំង ពិភពលោក។ ហេតុដូច្នេះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បាន សង្កត់​ធ្ងន់​ថា ត្រូវតែទាយទុកជាមុននូវគ្រប់ករណី មិនមើលងាយ ហើយ ត្រៀមខ្លួន​ជាស្រេច​នៅពេល​កើត​មាន​ករណី​ឆ្លង​ជំងឺថ្មីផងដែរ។ ទោះបីជា កំណត់បានឬកំណត់មិនបាននូវប្រភពដើមឆ្លងជំងឺក្ដី ប៉ុន្តែ ត្រូវដាក់ដាច់ ដោយឡែក​យ៉ាងឆាប់រហ័ស ព្យាបាលឲ្យបានទាន់ពេលវេលា ជៀសវាង ការឆ្លងរាលដាលទៅក្នុងសហគមន៍។ កុំឲ្យ​បន្ធូរបន្ថយ​ក្នុង​ការងារប្រយុទ្ធ ប្រឆាំងនឹងជំងឺ ព្រមទាំងបន្តប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍ប្រយុទ្ធ ប្រឆាំងជំងឺ។
 
តាមលោក​ឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានជូនដំណឹងថា ចាប់ពី វេលាម៉ោង០ថ្ងៃទី៣មីនា វៀត​ណាមនឹង​បញ្ឈ​ប់​ជាបណ្ដោះអាសន្ននូវការ លើកលែងទិដ្ឋាការដោយឯកតោភាគី​ចំពោះពលរដ្ឋ​អ៊ីតាលី​ដើម្បី​ជៀស​វាង​ការ​ឆ្លង​ជំងឺ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ