• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលស្គាល់ “លិខិតឆ្លងដែនវ៉ាក់សាំង” ជាមួយបណ្តាប្រទេស

ការិយាល័យរដ្ឋាភិបាលទើបបានចេញឯកសារជាលាយលក្ខអក្សរមួយដែលបង្ហាញពីមតិដឹកនាំ របស់លោកនាយករដ្ឋ មន្រ្តី Pham Minh Chinh ស្តីពីការទទួលស្គាល់ “លិខិតឆ្លងដែនវ៉ាក់សាំង” ដែលត្រូវបានស្គាល់ថាជា លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិក។

បច្ចុប្បន្ននេះប្រទេសជាច្រើននៅជុំវិញពិភពលោកបានអនុវត្តន៍ “លិខិតឆ្លងដែនវ៉ាក់សាំង” ដើម្បីបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញនិងនាំឱ្យសកម្មភាពសេដ្ឋកិច្ចសង្គមវិលត្រឡប់មករកភាពប្រក្រតីថ្មី។ ការទទួលស្គាល់គ្នាទៅវិញទៅមកនៃ“លិខិតឆ្លងដែនវ៉ាក់សាំង” រវាង វៀតណាមនិងបណ្តាប្រទេសក្នុងតំបន់និងពិភពលោកមានសារៈសំខាន់និងជាពិសេសចាំបាច់ណាស់នៅក្នុងបរិបទបច្ចុប្បន្ន។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានចាត់ឱ្យក្រសួងការបរទេសដឹកនាំដោយសម្របសម្រួលជាមួយក្រសួងសុខាភិបាលនិងក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើការជាបន្ទាន់ជាមួយស្ថាប័នមុខងារនៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចិន   ជប៉ុន, ប្រទេស កូរ៉េខាងត្បូងនិងប្រទេសដទៃទៀតនៅជុំវិញពិភពលោក សម្រាប់ការទទួលស្គាល់គ្នាទៅវិញទៅមកនៃ "លិខិតឆ្លងដែនវ៉ាក់សាំង"៕

 

តាម​ VOV5 -  វិទ្យុសម្លេងវៀតណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព​កម្ពុជា-វៀត​ណាម »។

Top