• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលបានវាយតម្លៃថាស្ថិតក្នុងទីតាំងល្អបំផុតក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស

គេហទំព័រ lexology.com ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ទើបតែបានចុះផ្សាយអត្ថបទមួយដែលបញ្ជាក់ថា សេដ្ឋកិច្ចរបស់ វៀតណាមកំពុងទទួលបានសញ្ញាវិជ្ជមានច្រើនជាង បើប្រៀបនឹងប្រទេសជាច្រើនទៀតក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ - ១៩ ហើយកំពុងស្ថិតក្នុងទីតាំងល្អបំផុតក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។

ខ្សែសង្វាក់ផលិតកម្មវត្ថុធាតុដើមសម្រាប់ផលិតថ្មថាមពលពន្លឺព្រះអាទិត្យនៅក្រុមហ៊ុនភាគហ៊ុន JA Solar វៀតណាម ទុនវិនិយោគរបស់ហុងកុង (ចិន) នៅតំបន់ឧស្សាហកម្ម Quang Chau  (Bac Giang)  (រូបភាព៖ TTXVN)


យោងតាមអត្ថបទនោះ ប៉ុន្មានឆ្នាំកន្លងមក វៀតណាមជាទិសដៅ សម្រាប់វិនិយោគិនបរទេស ចាប់តាំងពីវៀតណាមបានបើកទីផ្សារនិងជំរុញទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។ បន្ទាប់ពីបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO នៅឆ្នាំ ២០០៧ និងចូលរួមក្នុងកិច្ចព្រមព្រៀង ពាណិជ្ជ កម្មតាមតំបន់ជាច្រើនជាមួយសហរដ្ឋអាមេរិក ចិន អឺរ៉ុប ជប៉ុន កូរ៉េខាងត្បូងនិងប្រទេសធំៗ ជាច្រើននៅលើពិភពលោក វៀតណាមបានក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសកល “យុគសម័យថ្មី” បង្កើតឡើងប្លុកពាណិជ្ជកម្មធំបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ ក្នុងនោះមានកិច្ចព្រមព្រៀង CPTPP ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ជប៉ុននិងកូរ៉េខាងត្បូងផងដែរ។\

វៀតណាមក៏ប្តេជ្ញាបង្កើនខ្សែសង្វាក់តម្លៃផលិតកម្មតាមរយៈ FDI និងបានខិតខំអស់រយៈពេលជាច្រើនឆ្នាំដើម្បីបំប៉ន់ជំនាញរបស់ពលករ។ អត្ថបទវាយតម្លៃថា ការខិតខំប្រឹងប្រែងផ្នែកសេដ្ឋកិច្ចនិងការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមនឹងរួមចំណែកក្នុងការជំរុញលំហូរ FDI ចូលប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះជាក់ជាពុំខាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top