04/10/2021 13:08 GMT+7 Email Print Like 0

វៀតណាមត្រៀមសេណារីយ៉ូ ២ សម្រាប់កំណើនសេដ្ឋកិច្ច

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ chinhphu.vn)
 

នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងហាណូយ រដ្ឋមន្រ្តី ប្រធានការិយាល័យរដ្ឋាភិបាល លោក Tran Van Son បានដឹកនាំសន្និសីទសារព័ត៌មានប្រចាំខែកញ្ញារបស់រដ្ឋាភិបាល ដើម្បីប្រកាសខ្លឹមសារនៃកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា និងរួមជាមួយតំណាងក្រសួងនិងសាខាបានឆ្លើយសំណួរលើបញ្ហាដែលសាធារណៈមតិកំពុងយកចិត្តទុកដាក់នាពេលបច្ចុប្បន្ន។

នៅក្នុងសន្និសីទសារព័ត៌មាន អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Tran Quoc Phuong បានឲ្យដឹងថា ក្រសួងផែនការនិងវិនិយោគបានត្រៀមសេណារីយ៉ូពីរសម្រាប់កំណើនសេដ្ឋកិច្ចដោយផ្អែកលើលទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៩ ខែឆ្នាំ ២០២១ និងយថាទស្សន៍រយៈពេល ៣ ខែចុងឆ្នាំ នេះ។ តាមនោះ ដើម្បីសម្រេចបាននូវគោលដៅកំណើន ៣% ពេញមួយឆ្នាំ គឺត្រីមាសទី ៤ ឆ្នាំ ២០២១ នេះ ត្រូវតែសម្រេចបាននូវអត្រាកំណើន ៧.០៦% ឡើងទៅ ហើយដើម្បីសម្រេចបាននូវគោលដៅកំណើន ៣.៥% ពេញមួយឆ្នាំ គឺត្រីមាសទី ៤ ត្រូវតែសម្រេចបាននូវគោលដៅកំណើន ៨.៨៤% ឬច្រើនជាងនេះទៀត។

នៅក្នុងសន្និសីទសារព័ត៌មាននេះ ផ្តល់ព័ត៌មានអំពីការចេញសេចក្តីសម្រេចដែលទាក់ទងនឹងដំណោះស្រាយឧបត្ថម្ភដល់អង្គភាពអាជីវកម្ម អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Nguyen Duc Chi បាននិយាយថា ក្រសួងបានដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តលើសេចក្តីសម្រេចដែលបានប្រកាសអំពីដំណោះស្រាយមួយចំនួន ក្នុងនោះមានការលើកលែងនិងកាត់បន្ថយពន្ធដើម្បីគាំទ្រដល់អាជីវកម្ម និងប្រជាជនដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ ១៩។ សេចក្តីសម្រេចនេះកំពុងត្រូវបានរដ្ឋសភានិងគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាធ្វើការពិចារណាហើយនឹងត្រូវប្រកាសឱ្យប្រើក្នុងពេលឆាប់ៗនេះ។

នៅក្នុងវិស័យសុខាភិបាល អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Do Xuan Tuyen បាននិយាយថា ក្រសួងបានចេញផែនការចាក់វ៉ាក់សាំងសម្រាប់អ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនិងផែនការចាក់វ៉ាក់សាំងដូសទី ២ ដើម្បីធានាបាននូវអត្រាគ្របដណ្តប់វ៉ាក់សាំងខ្ពស់បំផុត។ នៅចំពោះមុខ ប្រភពវ៉ាក់សាំងនេះនឹងត្រូវផ្តល់អាទិភាពដល់ទីក្រុងហាណូយ ទីក្រុង ហូជីមិញ ទីក្រុង Long An, Binh Duong និង Dong Nai។ យោងតាមតំណាងក្រសួងសុខា ភិបាល តាមគម្រោង នៅឆ្នាំ ២០២១ និងឆមាសទី ១ នៃឆ្នាំ ២០២២ វៀតណាមនឹងទទួលបានវ៉ាក់សាំងសរុបប្រមាណ ១៥០ លានដូស។ ជាពិសេស ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ បរិមាណវ៉ាក់សាំងមកកាន់វៀតណាមនឹងមានប្រហែល ៥៤ លានដូស។ ក្រសួងសុខាភិបាលនឹងបែងចែកវ៉ាក់សាំងប្រភេទនីមួយៗ ទៅឱ្យមូលដ្ឋានដោយផ្អែកលើស្ថានភាពនៃការរីករាល ដាលជំងឺរាតត្បាតនៅតាមកន្លែងនីមួយៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ