• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយថៃ

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh។ (រូបថត៖ VGP)
 

វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយថៃដើម្បីនាំឲ្យទំនាក់ទំនងទ្វេភាគីអភិវឌ្ឍកាន់តែស៊ីជម្រៅនិងជាក់ស្ដែង។

នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ លោក Prayuth Chan-o-cha នៅថ្ងៃទី១២ ខែឧសភា។

នៅកិច្ចសន្ទនាតាមទូរស័ព្ទនេះ ពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាព បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរសហការគ្នាយ៉ាងល្អដើម្បីរៀបចំសកម្មភាពអបអរសាទរខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងរវាងវៀតណាម-ថៃក្នុងឆ្នាំ២០២១; ថែរក្សានិងពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគីនានា; ចុះហត្ថលេខាឲ្យបានឆាប់លើកម្មវិធីសកម្មភាពស្ដីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់រវាងវៀតណាម-ថៃដំណាក់កាល២០២១- ២០២៥។ ទន្ទឹមនឹងនោះ ខិតខំប្រឹងប្រែងនាំឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានទឹកប្រាក់ចំនួន២៥ពាន់លានដុល្លាអាមេរិកនៅឆ្នាំ២០២៥ផងដែរ។

ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកនៅយន្តការពហុភាគីនានា ជំរុញការតភ្ជាប់ចរាចរណ៍ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពនៅអនុតំបន់មេគង្គ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក៏បានស្នើឲ្យថៃ គាំទ្រវៀតណាមទទួលរៀបចំមជ្ឈមណ្ឌលអាស៊ានទទួលបន្ទុកបញ្ហាសុខភាពបន្ទាន់និងជម្ងឺរាតត្បាតទើបលេចចេញ។

នាយករដ្ឋមន្ត្រីទាំងពីរក៏បានចែករំលែកសារសំខាន់នៃការបន្តពង្រឹងសាមគ្គីភាព ការថែរក្សាទស្សនៈរួមរបស់អាស៊ានស្ដីពីបញ្ហាសមុទ្រខាងកើត; បញ្ជាក់ពីមជ្ឈភាពរបស់អាស៊ានក្នុងការជួយឧបត្ថម្ភមីយ៉ាន់ម៉ាជំនះលើបញ្ហាប្រឈមនាបច្ចុប្បន្ន ព្រមទាំងសហប្រតិបត្តិការជាមួយប្រទេសអាស៊ានដទៃទៀត ជំរុញការអនុវត្តកិច្ចព្រមព្រៀងរបស់មេដឹកនាំអាស៊ានអំពីបញ្ហាមីយ៉ាន់ម៉ាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាព្រឹកថ្ងៃទី ១៥ខែមិនានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា លោកស្រី ឡេ ធីប៊ីច ត្រឹន បានអញ្ជើញអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ ដោយទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅការិយាល័យបោះ ឆ្នោតលេខ ២១ ក្នុងអង្គភាពបោះឆ្នោតលេខ៧ សង្កាត់តីហូ ទីក្រុងហាណូយ។

Top