• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចចាក់វ៉ាក់សាំងកូវីដ ១៩ បើកទូលាយ

ក្នុងដំណាក់កាលទី ១ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) របស់ខេត្ត ក្រុងចំនួន១៣; ក្រសួងនគរបាល និងក្រសួងការពារប្រទស; មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ២១ ដែលទទួលបានការចែកចាយវ៉ាក់សាំងបង្កាកូវីដ ១៩ របស់ AstraZeca។

សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩


យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថាបន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជាលើកដំបូងនៅតាមខេត្ត ក្រុងចំនួន ១៣ និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ ១៩ នោះ ចាប់ពីពេលនេះរហូតដល់ដំណាច់ខែមីនាឆ្នាំ ២០២១ កម្មវិធីចាក់វ៉ាក់សាំងបើកទូលាយបន្ត រៀបចំវគ្គហ្វឺកហ្វឹនជំនាញសម្រាប់ខេត្ត ក្រុងនានា ដើម្បីចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។

ក្នុងដំណាក់កាលទី ១ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) របស់ខេត្ត ក្រុងចំនួន១៣; ក្រសួងនគរបាលនិងក្រសួងការពារប្រទស; មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ២១ ដែលទទួលបានការចែកចាយវ៉ាក់សាំងបង្កាកូវីដ ១៩ របស់ AstraZeca។ រហូតមកដល់បច្ចុប្បន្ននេះ មានមនុស្សចំនួន ៣២ ៣៦១ នាក់ ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។

យោងតាមព័ត៌មានថ្មីៗបំផុតរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) បានជូនដំណឹងថានៅថ្ងៃទី ២៥ ខែមីនាខាងមុខ កញ្ចប់វ៉ាក់សាំងបង្ការកូវីដ ១៩ ដំបូងពីប្រភព COVAX Facility (យន្តការ ដែលបានបង្កើតឡើងដើម្បីធានាថាប្រទេសនានាអាចទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ ដោយសមភាព) ដោយមានវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១,៣៧ លានដូស និងមកដល់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top