• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនស្វាគមន៍សហគ្រាស និងបញ្ញាវន្តអាណិកជនវៀតណាមនៅហុងគ្រី


 រដ្ឋមន្ត្រីព័ត៌មាននិងគមនាគមន៍ វៀតណាម លោក Nguyen Manh Hung នៅពិព័រណ៌ ITU 2019 (រូបថត៖TTXVN)
 

វៀតណាម​ត្រៀមខ្លួនស្វាគមន៍សហគ្រាស និងបញ្ញាវន្តអាណិកជនវៀតណាមនៅហុងគ្រី។ នេះគឺជាការ​អះអាង​របស់​រដ្ឋ​មន្ត្រីព័ត៌មាននិងគមនាគមន៍ វៀតណាម លោក Nguyen Manh Hung ក្នុងជំនួប​ជាមួយ​សមាគម​សហគ្រាស​និង​បញ្ញាវន្តជនវៀតណាមនៅហុងគ្រីនា​យប់ថ្ងៃទី ១០ខែកញ្ញា នៅទីក្រុង Budapest ក្នុងឱកាសលោក​អញ្ជើញ​ចូល​រួមក្នុងពិព័រណ៌ទូរគមានាគមន៍ពិភ​ពលោក (ITU 2019)។
 
ក្នុង​ជំនួបនេះ លោក លោក Nguyen Manh Hung បានរំលឹកឡើងវិញនូវសមិទ្ធិផលផ្នែកបច្ចេកវិទ្យា ព័ត៌មាន និង​គមនាគមន៍របស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ព្រមទាំងបានឲ្យដឹងថា គោលដៅ​របស់​វៀត​ណាម​នាពេល​ខាង​មុខនេះ នឹងក្លាយទៅជាប្រទេសមួយដ៏ខ្លាំងក្លា ក្នុងនោះមានតួនាទីជាគន្លឹះលើវិស័យបច្ចេកវិទ្យា ព័ត៌មាន​និង​គមនាគមន៍។ ដើម្បីសម្រេចបានប្រការទាំ​ងនេះ គប្បីទទួលបាននូវ​ការរួម​ចំណែក​របស់​មនុស្ស​គ្រប់​រូប​ ពោលគឺប្រជាជនទាំង៩៥លាននាក់ក្នុងប្រទេស និងអាណិកជនវៀតណាមជាង ៥ លាននាក់​ទៀត​នៅ​ឯបរទេស​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top