15/07/2019 10:55 GMT+7 Email Print Like 0

វៀតណាមដណ្តើមបានមេដាយមាសចំនួន ៣គ្រឿងនៅក្នុងព្រឹត្តិការណ៍អូឡាំពិកអន្តរជាតិផ្នែករូបវិទ្យាឆ្នាំ ២០១៩


 សិស្សទាំង៥នាក់នៃក្រុមជម្រើសជាតិវៀតណាមដែលបានចូលរួមព្រឹត្តិការណ៍អូឡាំពិកអន្តរជាតិផ្នែករូបវិទ្យាលើកទី៥ នាំ ២០១៩ 
 

​នាថ្ងៃ​ទី១៤ ខែកក្កដា ឆ្នាំ​២០១៩ យោងតាមព័ត៌មានពីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមបានឲ្យដឹងថា សិស្សទាំង៥រូបនៃ​ក្រុម​ជម្រើស​ជាតិ​វៀត​ណាម​ដែល​បាន​ចូល​រួម​ព្រឹត្តិការណ៍​អូឡាំពិក​អន្តរជាតិ​ផ្នែក​រូបវិទ្យា​លើក​ទី​៥០​ សុទ្ធតែ     ដណ្តើមបានរង្វាន់ជាច្រើន រួមមានមេដាយមាសចំនួន ៣ គ្រឿងនិងមេដាយប្រាក់ចំនួន ២ គ្រឿង​។

 
ព្រឹត្តិការណ៍​កីឡាអូឡាំពិកអន្តរជាតិផ្នែករូបវិទ្យាឆ្នាំ ២០១៩ បានប្រព្រឹត្តទៅនៅប្រទេសអ៊ីស្រាអែលចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី​ ១៥ ខែកក្កដា ដោយមានការចូលរួមពីសិស្សចំនួន ៣៦០ នាក់ មកពីប្រទេសនិងតំបន់ចំនួន ៧៨ ។ ស្នាដៃរបស់​ក្រុមជម្រើសជាតិ វៀតណាមនៅព្រឹត្តិការណ៍​អូឡាំពិកអន្តរជា​តិផ្នែករូបវិទ្យា​ឆ្នាំនេះ បានបន្ត​បញ្ជាក់​ពីគុណភាព នៃការអប់រំទូទៅ ព្រមទាំងបានបញ្ជាក់ពីទិសដៅត្រឹ​មត្រូវក្នុងការរកឃើញ ការជ្រើសរើ​ស និង​ការ​បំប៉ន់សិស្សពូកែ​ដោយ​មាន​ការយក​ចិត្តទុក​ដាក់​យ៉ាងដិត​ដល់​ពីថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរ​បស់មូលដ្ឋាន សិស្សនិងគ្រូបង្រៀនដែល​ចូលរួមក្នុង​កិច្ចការ​បណ្តុះ​បណ្តាល​​សិស្សពូ​កែនាពេលខាងមុខផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

 

បណ្តាព័ត៌មានបានផ្សាយ