04/09/2020 12:52 GMT+7 Email Print Like 0

វៀតណាមឈានចូលការផលិតឧបករណ៍តេស្តរហ័សអង់ទីហ្សែន

ថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអះអាងថា យុទ្ធសាស្ត្រធ្វើតេស្តរបស់វៀតណាមនាពេលកន្លងទៅ គឺត្រឹមត្រូវនិងសន្សំសម្ចៃពិតមែន ប៉ុន្តែដើម្បីរួមរស់ជាមួយជម្ងឺរាតត្បាតក្នុង ដំណាក់កាលខាងមុខគឺត្រូវតែផ្លាស់ប្ដូរថ្មីយុទ្ធសាស្ត្រធ្វើតេស្ត។ 
 
វៀតណាមនឹងបន្តបើកទូលាយការស្រាវជ្រាវនិងផលិត បណ្ដាឧបករណ៍ធ្វើតេស្តនិងបច្ចេកទេសធ្វើតេស្តថ្មីៗលើពិភពលោក ក្នុងនោះមានការ ធ្វើតេស្តរហ័សអង់ទីហ្សែន ដើម្បីបម្រើការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ក្នុងដំណាក់កាលថ្មី។ នោះគឺជាបញ្ហាដែលត្រូវបានលើកយកមក ពិភាក្សានៅកិច្ចប្រជុំរវាងគណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធ ប្រឆាំង Covid-19 ជាមួយអង្គភាពនិងសហគ្រាសមួយចំនួន នៅព្រឹកថ្ងៃទី៣ កញ្ញា នៅទីក្រុងហាណូយ។
 
ថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអះអាងថា យុទ្ធសាស្ត្រធ្វើតេស្តរបស់វៀតណាមនាពេលកន្លងទៅ គឺត្រឹមត្រូវនិងសន្សំសម្ចៃពិតមែន ប៉ុន្តែដើម្បីរួមរស់ជាមួយជម្ងឺរាតត្បាតក្នុង ដំណាក់កាលខាងមុខគឺត្រូវតែផ្លាស់ប្ដូរថ្មីយុទ្ធសាស្ត្រធ្វើតេស្ត។ លោកឧប នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖
 
“នាពេលខាងមុខ យើងទំនងជាបើកឡើងវិញជើងហោះហើរពាណិជ្ជ កម្មឲ្យអ្នកជំនាញបរទេសមកធ្វើការក៏ដូចជាជួយសម្រួលដល់ការអភិវឌ្ឍ សេដ្ឋកិច្ច ហេតុដូច្នេះ មិនអាចរក្សាដដែលនូវវិធិធ្វើចត្តាឡីស័កបន្ទាប់ពីចូល ប្រទេសបានឡើយ។ ក្នុងពេលជាមួយគ្នានោះ យើងនៅតែត្រូវធានាសុវត្ថិ ភាពសម្រាប់សកម្មភាពសង្គមនានា។ ដើម្បីអនុវត្តបានភារកិច្ចនេះ ត្រូវការ មានដំណោះស្រាយជាច្រើន ក្នុងនោះមានការផ្លាស់ប្ដូរថ្មីយុទ្ធសាស្ត្រធ្វើ តេស្ត។ ខ្ញុំសំណូមពរឲ្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ប្រគល់ភារកិច្ច ដល់បណ្ដាស្ថាប័នមានសមត្ថកិច្ចនិងសហគ្រាសដើម្បីស្រាវជ្រាវ ផលិត ឧបករណ៍តេស្តរហ័សអង់ទីហ្សែន ដូចនឹងការដែលយើងធ្លាប់បានផលិត ឧបករណ៍តេស្ត PCR ប្រកបដោយជោគជ័យនិងប្រសិទ្ធភាពកាលពីមុន នេះ”៕

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ