08/10/2021 13:34 GMT+7 Email Print Like 0

វៀតណាមជ្រើសរើសវិធីអភិក្រមអភិវឌ្ឍប្រកបដោយចីរភាព

រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Tran Hong Ha។ (រូបថត៖ Vietnam+)


នាព្រឹកថ្ងៃទី៧ ខែតុលា នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីតាមប្រព័ន្ធវីដេអូ នៃវេទិការ ដ្ឋមន្រ្តីនិងអាជ្ញាធរបរិស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ រដ្ឋមន្រ្តីក្រសួងធនធាននិង បរិស្ថានវៀតណាមលោក Tran Hong Ha បានបញ្ជាក់ថា វៀតណាមជ្រើសរើសវិធី អភិក្រមអភិវឌ្ឍប្រកបដោយចីរភាពនិងសកម្មតាមទិសដៅផ្លាស់ប្ដូរទៅជាគំរូសេដ្ឋ កិច្ចបៃតងនិងសេដ្ឋកិច្ចវិលជុំ។

ច្បាប់ការពារបរិស្ថានឆ្នាំ២០២០ កំពុងបង្កើតឡើងការផ្លាស់ប្ដូរជាមូលដ្ឋានចាប់ពី ការយល់ដឹង ការត្រិះរិះរហូតដល់ការធ្វើសកម្មភាពក្នុងទំនាក់ទំនងជាមួយធម្មជាតិ ហើយកំណត់ថា មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវតែផ្អែកលើការ អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធម្មជាតិប្រកបដោយតុល្យភាព ហើយផ្អែកលើការគោរពតាម ច្បាប់ធម្មជាតិផងដែរ។

នៅកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី Tran Hong Ha បានផ្ញើរសេចក្ដីអំពាវនាវឲ្យ ប្រទេសទាំងអស់ឯកភាពគ្នាលើការយល់ដឹង ការត្រិះរិះអំពីបញ្ហាពាក់ព័ន្ធដល់វិបត្តិនៃ ការប្រែប្រួលអាកាសធាតុ និងការផ្ដួលរលំនៃប្រព័ន្ធអេកូឡូស៊ី។ លោករដ្ឋមន្រ្តី Tran Hong Ha បានសង្កត់ធ្ងន់ថា៖ នៅចំពោះមុខបញ្ហាប្រឈមដែលមានលក្ខណៈស្លាប់រស់ នោះ ចាំបាច់ត្រូវបង្កើតឡើងការផ្លាស់ប្ដូរដោយមានលក្ខណៈបដិវត្តន៍ក្នុងការយល់ដឹង ចាប់តាំងពីថ្នាក់ខ្ពស់បំផុត រួមជាមួយសាមគ្គីភាព និងការរួមដៃគ្នាធ្វើសកម្មភាពយ៉ាង ខ្លាំងក្លា ភ្លាមមួយរំពិច នៅតាមប្រទេសទាំងអស់ និងគ្រប់សមាសភាគទាំងអស់ រួមទាំងអ្នកគ្រប់គ្រង អ្នកវិទ្យាសាស្ត្រ យន្តការហិរញ្ញវត្ថុនិងប្លុកសហគ្រាសផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ