• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ក្នុងអាស៊ាន

ឆ្លងកាត់អស់រយៈពេលជាងកន្លះសតវត្សរ៍នៃការបង្កើតនិងការអភិវឌ្ឍមក វប្បធម៌តែងតែជាសសរស្តម្ភដ៏សំខាន់មួយដែលជួយអាស៊ានឱ្យស្ថិតស្ថេរក្នុងដំបូលរួមពហុវប្បធម៌និងពហុជាតិ ដោយរួមគ្នាឆ្ពោះទៅរកចក្ខុវិស័យតែមួយនិងអត្តសញ្ញាណតែមួយ។

ក្នុងនាមជាសមាជិកមានការទទួលខុសត្រូវរបស់អាស៊ាន រយៈពេល ២៥ ឆ្នាំចូលរួមអាស៊ាន ជារយៈពេល ២៥ ឆ្នាំ ដែលវៀតណាមតែងតែបង្ហាញស្មារតីសកម្មក្នុងការប្រើប្រាស់វប្បធម៌ដើម្បីបង្រួបបង្រួមបណ្តាប្រទេស បណ្តាប្រជាជាតិ និងជាសហគមន៍វប្បធម៌ឯកភាពក្នុងភាពចម្រុះនិងអត្តសញ្ញាណ។

យ៉ាងណាមិញ ការផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសអាស៊ានក៏ត្រូវបានផ្នែកវប្បធម៌វៀតណាមរៀបចំឡើងក្នុងទម្រង់ផ្សេងៗគ្នា ដោយចាត់ទុកដូចជាការចូលរួមចំណែកក្នុងការអនុវត្តតួនាទីសកម្មរបស់សមាជិកនៃប្លុកនេះ។ សមិទ្ធិផលក្នុងសកម្មភាពផ្លាស់ប្តូរវប្បធម៌គឺជាមូលដ្ឋានសម្រាប់វៀតណាមបន្តស្នើគំនិតផ្តួចផ្តើមជាច្រើន ក្នុងការកសាងសសរវប្បធម៌សង្គមក្នុងសហគមន៍អាស៊ាន ជាពិសេសឆ្នាំនេះ នៅពេលវៀតណាមកាន់តួនាទីជាប្រធានអាស៊ានដែលត្រូវបានមិត្តភក្តិអន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់ផងដែរ។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសឡាវលោក Thongphane Savanphet បានឲ្យដឹងថា៖ “វៀតណាមបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន ដែលសមស្របសម្រាប់ប្រទេសជាសមាជិក។ គំនិតផ្តួចផ្តើមទាំងអស់នេះ បានបង្ហាញតួនាទីដឹកនាំរបស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន ២០២០។ ថ្វីត្បិតតែវៀតណាមកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើនក៏ដោយក ប៉ុន្តែវៀតណាមនៅតែបន្តដើរតួនាទីនាំមុខនិងតែងតែជំរុញដំណើរការកសាងសហគមន៍អាស៊ាន ដោយផ្តោតលើតួនាទីជាមជ្ឈភាពរបស់អាស៊ាន ជាពិសេសក្នុងទំនាក់ទំនងកិច្ច៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម 

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top