05/04/2020 09:49 GMT+7 Email Print Like 0

វៀតណាមជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីនក្រោយពីសង្គ្រាម


 វៀតណាមជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីនក្រោយពីសង្គ្រាម (រូបថត៖ baobienphong.vn)
 

ថ្ងៃ​ទី៤​ ខែមេសា ឆ្នាំ២០២០ ជាថ្ងៃពិភពលោកប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រាប់បែកមីន។ នៅវៀត​ណាម​គ្រាប់​បែក​មីន​និង​គ្រឿង​ផ្ទុះដែលបន្សល់ទុកពីសង្រ្គាមគឺជាការគំ​រាម​កំហែង ជាប្រចាំថ្ងៃចំពោះប្រជាជនផ​ងដែរ​។
 
នាបច្ចុប្បន្ន​ផ្ទៃដីបំពុលនិងសង្ស័យថាការបំពុលដោយគ្រាប់បែកមីននៅវៀតណាមមានប្រមាណ ៦,១ លានហិកតា​ស្មើនឹង ១៨,៧១% នៃផ្ទៃដីធម្មជាតិសរុបរបស់ប្រទេសជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បក្សនិងរ​ដ្ឋវៀត​ណាម​បាន​ផ្តោតការយក​ចិត្តទុក​ដាក់ដ៏​ពិសេស ក្នុងការ​ជំនះ​ពុះពារ​នូវ​ផល​វិបាក​នៃគ្រាប់បែក​មីននិងរៀបចំការ​បោសសំអាតគ្រាប់បែកមីនផងដែរ។ លោ​ក Nguyen Ba Hoan ប្រធានខុទ្ទកាល័យ​នៃក្រសួង​ការ​ងារ​ យុទ្ធជនពិការនិងសង្គមកិច្ចវៀត​​ណាម បាន​មានប្រសាសន៍ថា៖
 
«កម្មវិធីអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដល់ឆ្នាំ ២០៣០ បានកំណត់ថា៖ ការជំនះពុះពារលើ​បញ្ហាគ្រាប់​បែក​មីននិង​ផល​វិបាក​នៃសង្គ្រាម​គឺជាគោល​ដៅសំ​ខាន់​របស់​ពិភព​លោក​ក្នុង​នោះមាន​វៀត​ណាមផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលនិង​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជា​ណែនាំដល់​ក្រសួង​ការពារប្រទេស ឱ្យពន្លឿនការដោះស្រាយបញ្ហាគ្រាប់បែកមីន នៅតំបន់​ដែលរងការបំពុល។​ ទោះបីជាសម្រេចបាន​លទ្ធផលដ៏វិជ្ជមានក៏ដោយ ប៉ុន្តែដើម្បី​បោស​សំអាត​រាល់គ្រាប់បែក​មីនក្រោយ​ពីសង្គ្រាម​នៅវៀត​ណាម​គឺត្រូវការទឹកប្រាក់រាប់សិប លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលរាប់​ពាន់​លាន​ដុល្លារ​អាមេរិ​ក​ទៀត​ សម្រាប់ការតាំងទីលំនៅថ្មី ដើម្បីធានាសន្តិសុខសង្គម នៅក្នុងតំបន់ដែ​លរងការបំពុល​ផងដែរ»៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ