17/09/2019 21:08 GMT+7 Email Print Like 0

វៀតណាមជួយជ្រោមជ្រែងទិវាការពារស្រទាប់អូហ្សូនអន្តរជាតិឆ្នាំ២០១៩

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ក្រសួងធនធាននិងបរិស្ថាន វៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាការពារស្រទាប់អូហ្សូនអន្តរ ជាតិឆ្នាំ២០១៩។

ទិដ្ឋភាពនៅពិធីនេះ (រូបថត៖ VOV)

ពិធីសារ Montreal ស្ដីពីសារធាតុដែលបំផ្លាញស្រទាប់អូហ្សូន (ចំណុះអនុសញ្ញា Vienna ស្ដីពីកិច្ចការពារស្រទាប់​អូហ្សូន​) ដែលបានចុះហត្ថលេខាកាលពី ឆ្នាំ១៩៨៧នៅទីក្រុង Montreal របស់កាណាដាត្រូវបានវាយតម្លៃថា ជាអនុសញ្ញាមួយក្នុងចំណោមអនុសញ្ញាអន្តរជាតិស្ដីពីបរិស្ថាននិងការងារទប់ទល់នឹងបម្រែបម្រួលអាកាសធាតុប្រកបដោយ​ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ។ នាខែធ្នូឆ្នាំ ១៩៩៤ មហាសន្និបាតអង្គការសហប្រជាជាតិបានចេញសេចក្ដីសម្រេចចិត្តដោយ យកថ្ងៃទី១៦ ខែកញ្ញា ជារៀងរាល់ឆ្នាំធ្វើជាទិវាការពារស្រទាប់អូហ្សូនអន្តរជាតិ។

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចូលរួមអនុសញ្ញា Vienna ស្ដីពីកិច្ចការពារស្រទាប់អូហ្សូននិងពិធីសារ Montreal ស្ដីពីសារធាតុដែល បំផ្លាញស្រទាប់អូហ្សូន កាលពីខែមករាឆ្នាំ ១៩៩៤។ ជាសមាជិកមានការទទួលខុសត្រូវមួយវៀតណាមបានខិតខំប្រឹងប្រែងគ្រប់គ្រងនិងលុបបំបាត់សារធាតុ ដែលបំផ្លាញស្រទាប់​អូហ្សូន​ដែលបានកំណត់ដោយពិធីសារពោលខាងលើ។ លោក Le Cong Thanh អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានបានអោយដឹងថា៖

“ក្នុងអំឡុងពេល២៥ឆ្នាំកន្លងទៅ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារស្រទាប់អូហ្សូន អនុវត្តអនុសញ្ញាទីក្រុង Vienna និងពិធីសារ Montreal ហើយសម្រេចបានសមិទ្ធផលជាច្រើន។ អនុវត្តយ៉ាងត្រឹមត្រូវតាមដំណើរការនៃពិធីសារ Montreal នោះ វៀតណាមបានលុបបំបាត់យ៉ាងពេញលេញនូវការប្រើប្រាស់សារធាតុ CFC Halon និង CTC ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១០ លុបបំបាត់ទាំងស្រុងការប្រើប្រាស់សារធាតុ HCFC 14b សុទ្ធ ក្នុងការផលិតស្នោរ ហើយហាមឃាត់ប្រើប្រាស់សារធាតុ Methyl Bromide សម្រាប់ គោលដៅក្រៅពីការពិនិត្យរោគឆ្លងទំនិញនាំចេញកាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៥ ផងដែរ”៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ