25/03/2019 10:25 GMT+7 Email Print Like 0

វៀតណាមជួយជ្រោមជ្រែងទិវារត់អូឡាំពិកដើម្បីសុខភាពរបស់ប្រជាជនទាំងមូល


 កុមារចូលរួមទិវារត់អូឡាំពិកដើម្បីសុខភាពប្រជាជននៅទីក្រុងហូជីមិញ (រូបថត៖ nhandan.com.vn)
 

 កម្មវិធីនេះបានទាក់ទាញការចូលរួមរបស់មហាជនចំនួន៨ពាន់នាក់ ដែលជា កីឡាករ ពលករ កម្មាភិបាល បុគ្គលិក​មកពី​ស្ថាប័ននិងសហគ្រាស​នានាក្នុង ​តំបន់។

នាព្រឹក​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ក្រសួងវប្បធម៌ កីឡានិង ទេសចរណ៍​វៀត​ណាម​និង​គណៈកម្មាធិកា​រប្រជាជនទី​ក្រុងហាណូយបានសហ ការគ្នា​រៀបចំ​ទិវារ​ត់​អូឡាំពិក​ដើម្បី​សុខ​ភាព​របស់​ប្រជាជន​ទាំង​មូល​ និងពិធីបំផុស អោយមានការចូលរួមក្នុង​ពានរង្វាន់​រត់កាសែត Ha Noi Moi - ដើម្បីសន្តិភាពលើកទី៤៦ឆ្នាំ២០១៩។

​កម្មវិធីនេះបានទាក់ទាញការចូលរួមរបស់មហាជនចំនួន៨ពាន់នាក់ ដែលជា កីឡាករ ពលករ កម្មាភិបាល បុគ្គលិក​មកពី​ស្ថាប័ននិងសហគ្រាសនានាក្នុង តំបន់។ លោក V​uong Bich Thang ប្រធាន​អគ្គនាយកដ្ឋាន​កីឡា បាន​ចែក រំលែកថា៖

​“ថ្ងៃទី២៧ ខែមីនា ជាទិវាប្រពៃណីនៃផ្នែកប្រាណកីឡា។ ក្នុងឱកាសនេះ យើងខ្ញុំ នឹង​រៀប​ចំ​សកម្មភាព​ហាត់​ប្រាណ​ លេង​កីឡាដ៏សម្បូរបែបទូទាំងប្រទេស ដែលក្នុង នោះ​មានទិវារត់អូឡាំពិកដើម្បីសុខភាពរបស់ប្រជា​ជន។ បណ្ដា​ឃុំ សង្កាត់ ខ័ណ្ឌ ស្រុក និងទីក្រុងក្រោមឱវាទមជ្ឈឹមក៏នឹងរៀបចំទិវារត់អូឡាំពិកផងដែរ ដើម្បីតាម រយៈ​សកម្មភាព​នេះ ជាច​លនានាំអោយប្រជាជនចូលរួមហាត់ប្រាណ លេងកីឡាយ៉ាង ​សកម្មថែមទៀត សំ​ដៅលើក​កំពស់​សុខ​ភាព ដើម្បីសិក្សារៀនសូត្រ ធ្វើពលកម្ម និងផលិតកម្មអោយបានល្អប្រសើរឡើង”។

នាព្រឹកថ្ងៃដដែល ខេត្ត Bac Kan ភាគខាងជើងវៀតណាម ក៏បានរៀបចំទិវា រត់​អូឡាំ​ពិក​ដើម្បី​សុខ​ភាព​ប្រជា​ជន​ទាំង​មូល ដោយមានការចូលរួមរបស់មនុស្ស ប្រមាណ២ពាន់នាក់។ កម្មវិធីនេះមានខ្លឹមសារចំនួន២នោះ​គឺការ​រត់ម៉ា​រ៉ាតុង សម្រាប់យុវជននិងការដើរថ្មើជើងសម្រាប់ជនចាស់ជរា។ លោកស្រី Hoang Thi Thiem មានអាយុ​៧៦ឆ្នាំ នៅទីក្រុង Bac Kan បានថ្លែងថា៖

​“ការដែលរៀបចំបានសកម្មភាពយ៉ាងដូច្នេះគឺពិតជាល្អណាស់។ ខ្ញុំមានកិត្តិយសមែនទែនដែលបានចូលរួម ការ​ដើរ​ថ្មើ​ជើងលើកនេះ។ សង្ឃឹមថា ចលនានេះនឹងទាក់ទាញអ្នកចូលរួ​មកាន់តែ ច្រើនឡើងៗ”។

​នាថ្ងៃទី២៤ ខែមីនា នៅទីក្រុងហូជីមិញនិងទីក្រុងហាឡុង ក៏បានប្រព្រឹត្តទៅ នូវកម្មវិធី “រត់​អូឡាំពិក​ដើម្បី​សុខ​ភាព​ប្រជាជនឆ្នាំ២០១៩” ផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ