24/02/2019 10:11 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលគាំទ្រនិងត្រៀមជាស្រេចចូលរួមចំណែកកសាងសន្តិភាពប្រកបដោយនិរន្តរភាពនៅឧបទ្វីបកូរ៉េ

 ប្រសិនបើកិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើងលើកទី១ មានន័យដូចជា “ការបំបែកទឹកកក” ជាឱកាស​មួយ​សម្រាប់​ភាគី​ទាំងពីរ អះអាងនូវគោលជំហរនិង​គោលការណ៍ធំៗរបស់​ខ្លួននោះ គឺកិច្ច​ប្រជុំលើកទី​ពីរ​នេះ នៅរដ្ឋធានី​ហាណូយ នៃប្រទេសវៀតណាម  នឹងផ្ត​ល់នូវទិសដៅ​ជាក់ស្តែង។

នេះ​បើយោងតាមការវាយតម្លៃរបស់អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចំានៅសាធា រណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ ​លោក Duong Chinh Thuc។ យោងតាមអ្នក​ការទូតជើងចាស់រូប​នេះ ការដែល​ភាគីទាំងពីរ​បាន​ឯកភាព​ជួប​គ្នា បង្ហាញថាពួកគេពិតជាបានឈា​នដល់កិច្ចព្រមព្រៀងមួយចំនួន ​នៅក្នុងកិច្ចប្រ​ជុំ​រវាង​អនុប្រធាន​​គណៈកម្មា ធិការកណ្តាលនៃគណៈ​បក្សពលកម្មនៃសាធារណរដ្ឋប្រជា​ធិប​តេយ្យប្រជា​មានិតកូរ៉េ លោក Kim Yong Chol ជាមួយលោកប្រធានា​ធិបតី​អាមេរិក Donald Trump និងកិច្ចប្រជុំជាមួយ​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក លោក  Pompeo ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅ​អាមេរិករបស់លោក ​Kim Yong Chol នាពាក់​កណ្តាល​ខែមក​រា​ឆ្នាំ ២០១​៩កន្លងទៅនេះ; ក៏ដូចជានៅក្នុងកិច្ចចរចាអាមេ​រិក - កូរ៉េខាងជើង នៅរដ្ឋធា​នី Stockholm ប្រទេសស៊ុយ​អ៊ែតនាថ្ងៃទី ១៨ ខែមករាឆ្នាំ ២​០១៩ រវាងអនុរដ្ឋមន្ត្រីការបរទេស​កូរ៉េខាង​ជើង​លោក  Chue Son Hi និង​ឧបការីរដ្ឋមន្រ្តីក្រ​សួង​ការបរទេស អាមេរិក លោក St​eve Biegun ។ ភាគី​ទាំង​ពីរ​សុទ្ធតែបាន​វាយតម្លៃ​ខ្ពស់ចំពោះលទ្ធផល​នៃកិច្ចប្រជុំពោលខាងលើ ដែលបង្ហាញពីសុទិដ្ឋិនិយមអំពីជំហា​នលោត​ផ្លោះមួយដែរ។
សូម​គូស​បញ្ជាក់​ថា លោក Duong Chi Th​uc ដែលធ្លាប់​បានសិក្សា​និងរស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ។​ តាមលោករូបនេះ ការបង្រួបបង្រួមប្រទេសគឺជាក្តីស​ង្ឃឹមថេររបស់ប្រជាជននៅលើឧ​បទ្វីប​កូរ៉េ ប៉ុន្តែចំពោះមុខ​ ពួកគេត្រូវការសន្តិភាព ស្ថិរភា​ពយូរអង្វែង ដើម្បីអាចអភិវឌ្ឍសេដ្ឋកិច្ច ​សង្គម ​អស់ពីចិត្ត៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ