• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាគោលដៅមួយដែលទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនអន្តរជាតិ

ក្នុងក្របខ័ណ្ឌនៃការប្រកួតប្រដាល់គុនវៀតណាមអន្តរជាតិនៅទីក្រុងទេសចរណ៍ Sharm El-Sheikh ក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ២៦ ដល់ ២៧ ខែតុលា ស្ថានទូតវៀតណាមនិងស្ថាប័នពាណិជ្ជកម្មវៀតណាមបានរៀបចំសិក្ខាសាលាស្តីពីការជម្រុះពាណិជ្ជកម្មនិងទេសចរណ៍។ សិក្ខាសាលានេះបានទាក់ទាញភ្ញៀវអន្តរជាតិ អេហ្ស៊ីបនិងអាហ្វ្រិកខាងជើងជាច្រើនមកចូលរួម។


  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong (រូបថត៖ vov5.vn)

នៅក្នុងសិក្ខាសាលាភ្ញៀវត្រូវបានណែនាំអំពីព័ត៌មានទូទៅអំពីបរិយាកាសវិនិយោគនិងពាណិជ្ជកម្មរបស់​វៀតណាម​ គោលនយោបាយស្តីពីការទាក់ទាញការវិនិយោគ រួមទាំងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងអេហ្ស៊ីបផងដែរ។  ដោយមានគោលនយោបាយបើកចំហ អនុគ្រោះនិង​បរិយាកាសវិនិយោគអំណោយផលវៀតណាមបានក្លាយជាគោលដៅគួរឲ្យទាក់ទាញខ្លាំងសម្រាប់វិនិយោគិនបរទេស។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong បានមានប្រសាសន៍ថា៖

“យើងមានគោលបំណងចង់នាំយកព័ត៌មានអំពីដំណើរទួរទេសចរណ៍របស់វៀតណាមដល់ភ្ញៀវទេសចរអេហ្ស៊ីបនិងបណ្តាប្រទេសដទៃទៀតក្នុងតំបន់។ ម៉្យាងវិញទៀត យើងក៏ចង់ឲ្យទទួលព័ត៌មានបន្ថែមអំពីក្រុមហ៊ុនទេសចរណ៍អេហ្ស៊ីប ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ឲ្យមានក្រុមភ្ញៀវទេសចរវៀតណាមជាច្រើនថែមទៀតទៅ​ទេសចរនៅប្រទេសអេហ្ស៊ីបនាពេលខាងមុខនេះ” ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានធ្វើជាអធិបតីក្នុងសន្និសីទមួយដើម្បីពិគ្រោះយោបល់លើក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top