07/10/2021 12:16 GMT+7 Email Print Like 0

វៀតណាមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពសន្តិសុខនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនិងតំបន់ខ្ពង់រាបហ្គោឡាន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំមួយនៅថ្ងៃទី ៥ ខែតុលាស្តីពីស្ថានភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) និងសកម្មភាពរបស់ស្ថានបេសកកម្ម អ.ស.ប នៅក្នុងប្រទេសនេះ (MONUSCO)។
 

ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)


ថ្លែងមតិនៅឯកិច្ចប្រជុំ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃ យ៍វៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានចែករំលែកការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌និងសន្តិសុខយ៉ាងស្មុគស្មាញនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោខាងកើត។ លោកឯកអគ្គរដ្ឋ ទូតបានអំពាវនាវឱ្យមានការគាំទ្រពី សហគមន៍អន្តរជាតិចំពោះប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលនៅចំពោះមុខគឺដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយផលប៉ះពាល់នៃជំងឺកូវីដ -១៩ និងធានាឱ្យបាននូវវ៉ាក់សាំងសម្រាប់ប្រជាជន។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើតម្រូវការដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែង កិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បី ជួយក្នុងការដោះស្រាយដល់ឬសគល់នៃជម្លោះនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោខាងកើត ដោយផ្តោតលើការប្រឆាំងសកម្មភាពឧក្រិដ្ឋកម្មរបស់បណ្តាក្រុមប្រដាប់អាវុធនិងការគ្រប់គ្រងការធ្វើអាជីវកម្មនិងពាណិជ្ជកម្មធនធាន ជំរុញការផ្សះផ្សារជាតិរវាងបណ្តាសហគមន៍។

នៅថ្ងៃដដែល វៀតណាមបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់បិទទ្វារ តាមកាលកំណត់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានការណ៍នៅតំបន់ខ្ពង់រាបហ្គោឡាន។ នៅក្នុងកិច្ចប្រជុំនេះតំណាងវៀតណាមបានអំពាវនាវឱ្យភាគីនានាជៀសវាងនូវសកម្មភាពដែលអាចបង្កើនភាពតានតឹងនិងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីរក្សាស្ថិរភាពនៅក្នុងតំបន់នេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ