• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមមហោស្រពវប្បធម៌ប្រជាប្រិយពិភពលោកឆ្នាំ២០១៧នៅរ៉ូម៉ានី

មហោស្រពវប្បធម៌ប្រជាប្រិយពិភពលោកឆ្នាំ ២០១៧ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ កក្កដា នៅទីក្រុង Bistrita ប្រទេសរ៉ូម៉ានី ដោយមានការចូលរួមរបស់តំណាងមកពីប្រទេសឥណ្ឌា សឹង្ហបុរី ឥណ្ឌូនេស៊ី ទួរគី បារាំង អ៊ុយក្រែន វៀតណាម ក្រិក អ៊ីតាលី ស៊ែប៊ីនិងប្រទេសម្ចាស់ផ្ទះរ៉ូម៉ានី។ ក្រុមវៀតណាមចូលរួមមហោស្រពលើកនេះដោយមានការចូលរួមរបស់សិល្បៈករនិងតន្ត្រីករនៃក្រុមសិល្បៈ Au Co ចំណុះរោងល្ខោនតន្ត្រីរបាំវៀតណាម។ មហោស្រព វប្បធម៌ប្រជាប្រិយពិភពលោកគឺសំដៅឧទ្ទេសនាមវប្បធម៌ប្រជាជាតិដ៏វិសេសវិសាលនៃប្រទេសអាស៊ីនិងអឺរ៉ុបនានា តាមរយៈការសំដែងរបាំនិងតូរ្យតន្ត្រី។ ក្រុមវៀតណាមនាំមកជូនមហោស្រពលើកនេះឈូតសម្ដែងរបាំង ប្រគុំតន្ត្រីប្រពៃណី ពិសេសរបស់ជនជាតិ Kinh Thai H’mong។ ចំណុចលេចធ្លោក្នុងកម្មវិធីតន្ត្រីរបស់ក្រុមវៀតណាមគឺឈុតសម្ដែងចាប៉ី T’rung និងចាប៉ី Bau (ខ្សែមួយ)ដែលត្រឹមតែមាននៅវៀតណាមប៉ុណ្ណោះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top