09/01/2020 14:10 GMT+7 Email Print Like 0

វៀតណាមចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមករាឆ្នាំ២០២០៖ “ឱកាសមាស”ដើម្បីលើកកំពស់ឋានៈប្រទេសជាតិ


 ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh
 

វៀតណាមនឹង រំលេចស្មារតី “ភាពជាដៃគូដើម្បីសន្តិភាពប្រកបដោយចីរភាព” ដោយ មាន​ខ្លឹម​សារ​សំខាន់​ជាច្រើន​ស្ដីពី​ការរាំងស្កាត់ជម្លោះ ស្ថាបនាសន្តិភាព កសាងឡើងវិញបន្ទាប់ពីជម្លោះ ពង្រីកលទ្ធិពហុភាគីនិយម ជាពិសេសគឺ​អង្គ ការសហប្រជាជាតិនិងអង្គការតំបន់នានា។
 
ក្នុងឱកាស​ដែល​វៀត​ណាម​ចូល​កាន់​តំណែង​ជាប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខអង្គ​ការ​សហប្រ​ជាជា​តិក្នុ​ងខែ​មករា​ឆ្នាំ២០២​០ ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh មាន​អត្ថបទ​សរសេរ​ ដោយចំណងជើងថា “វៀតណាមចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សា សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​ក្នុង​ខែមករាឆ្នាំ២០២០៖ “ឱកាសមាស”ដើម្បី លើកកំពស់ឋានៈ​ប្រទេសជាតិ​ជាមួយ​គោលមា​គ៌ាកិច្ច​ការបរទេស​ឯក​រាជ្យ ​និងធ្វើម្ចាស់ដោយខ្លួនឯង”។
 
ក្នុងអត្ថបទ​សរសេរនេះ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ចូលរួមក្រុមប្រឹក្សា​សន្តិសុខ​ក្នុង​បរិប​​ទដែល​មានការសាកល្បងជាច្រើននា បច្ចុប្បន្ននេះ វៀតណាមនឹង​ប្រកាន់យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលមា​គ៌ាកិច្ច​ការបរ​ ទេសឯករាជ្យ ធ្វើម្ចាស់ដោយខ្លួនឯង ពហុភាគីនិយម ពិធិធកម្ម ខិតខំប្រឹង ប្រែងជំរុញកិច្ចសន្ទនា បន្ធូរ​បន្ថយភាពតានតឹង ការប្រឈមមុខដាក់គ្នា ស្វែងរក ដំណោះស្រាយ​សមភាព​និង​សម​ស្រប​ចំពោះ​បញ្ហា​សន្តិភាព​ សន្តិសុខក្នុង តំបន់និងលើពិភពលោក ព្រមទាំងជំរុញការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការ​សហប្រ​ជាជាតិ ជាពិសេសគឺគោលការណ៍សារវ័ន្តនានាស្ដីពីសម ភាពខាងអធិបតេយ្យភាពរវាងបណ្ដាប្រទេស ការគោរព​ឯករាជ្យ អធិប តេយ្យភាព បូរណភាពដែនដីនិងរបបនយោបាយសង្គម មិនធ្វើអន្តរាគមន៍ ទៅក្នុង​ការងារផ្ទៃក្នុង ដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើប្រាស់ឬ គំរាមកំហែង​ប្រើប្រាស់​អំពើហឹង្សា​ផង​ដែរ​។ ក្រៅពីនោះ វៀតណាមនឹង រំលេចស្មារតី “ភាពជាដៃគូដើម្បីសន្តិភាពប្រកបដោយចីរភាព” ដោយ មាន​ខ្លឹម​សារ​សំខាន់ជាច្រើនស្ដីពីការរាំងស្កាត់ជម្លោះ ស្ថាបនាសន្តិភាព កសាងឡើងវិញបន្ទាប់ពីជម្លោះ ពង្រីកលទ្ធិ​ពហុភាគី​និយម ជាពិសេសគឺអង្គ ការសហប្រជាជាតិនិងអង្គការតំបន់នានា។
 
តាមគ​ម្រោង វៀតណាមនឹងធ្វើជាប្រធាននៃកិច្ចប្រជុំជាង៣០ ដែល ពិភាក្សា​និង​សម្រេច​លើសកម្ម​ភាពរបស់​ក្រុម​បេសក​កម្មរក្សាសន្តិភាពនិង ក្រុមបេសកកម្មនយោបាយនៅយេម៉ែនស៊ូដង់ លីប៊ី ក៏ដូចជាពិភាក្សាអំពី បញ្ហានានា​ទាក់ទិនដល់ស្ថានភាពនៅមជ្ឈឹមបូព៌ា ស៊ីរី កូឡុំប៊ី សាធារណៈរដ្ឋ អាហ្វ្រិកកណ្ដាល ជាដើម។ ជាពិសេសគឺ​ ក្នុងឋានៈជាប្រធានក្រុមប្រឹក្សា សន្តិសុខ វៀតណាមនឹងរៀបចំព្រឹត្តិការណ៍សំខាន់ចំនួន២រួមមាន៖ កិច្ច ពិភាក្សា​បើកចំហថ្នាក់រដ្ឋមន្រ្តីនាថ្ងៃទី៩ខែមករាក្រោមប្រធានបទ “រំលឹកខួប អនុស្សាវរីយ៍លើកទី៧៥ទិវាប​ង្កើតអង្គការសហប្រជាជាតិ៖ បង្កើនការគោរព ធម្មនុញ្ញ​អង្គការ​សហប្រជា​ជាតិ​ដើម្បី​រក្សា​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ” និងកិច្ចប្រជុំស្ដីពី “កិច្ចសហប្រតិបតិ្តការរវាងអង្គការសហប្រជាជាតិជាមួយ អង្គការ​តំបន់​និង​អនុតំបន់​ក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ៖ តួ​នាទីរបស់អា​ស៊ាន”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ