16/03/2021 14:29 GMT+7 Email Print Like 0

វៀតណាមចាប់ផ្ដើមចាក់សាកល្បងវ៉ាក់សាំងបង្ការ កូវីដ ១៩ ទី២

ក្នុងដំណាក់កាលទី១ អ្នកស្ម័គ្រចិត្តចំនួន១២០នាក់ត្រូវបានបែងចែកជាក្រុមចំនួន៥ ដើម្បីទទួលការចាក់វ៉ាក់សាំងតាមកម្រិតខុសៗគ្នា។

អ្នកស្ម័គ្រចិត្តត្រូវបានចាក់សាកល្បងវ៉ាក់សាំង COVIVAC។ (រូបថត៖ VGP)


នាព្រឹកថ្ងៃទី១៥ មីនា នៅទីក្រុងហាណូយ វ៉ាក់សាំងបង្ការ កូវីដ ១៩ ទី២ ដែលបាន ផលិតនៅវៀតណាម ឈ្មោះ COVIVAC ចាប់ផ្ដើមត្រូវបានចាក់សាកល្បងជូនមនុស្ស។ អ្នកស្ម័គ្រចិត្តចូលរួមការសាកល្បងវ៉ាក់សាំងនេះ ទទួលបានការធានារ៉ាប់រងហានិភ័យ ដោយទឹកប្រាក់សរុបចំនួន ១,៨ លានដុល្លាអាមេរិក។

ក្នុងដំណាក់កាលទី១ អ្នកស្ម័គ្រចិត្តចំនួន១២០នាក់ត្រូវបានបែងចែកជាក្រុមចំនួន៥ ដើម្បីទទួលការចាក់វ៉ាក់សាំងតាមកម្រិតខុសៗគ្នា។

អ្នកស្ម័គ្រចិត្តដំបូងចំនួន៦នាក់ត្រូវបានចាក់ដូសទី១។ បន្ទាប់នោះ អ្នកស្ម័គ្រចិត្តសម្រាកនៅតំបន់សាកល្បងគ្លីនិកក្នុងរយៈពេល ២៤ ម៉ោង ដើម្បីវេជ្ជបណ្ឌិតបន្តតាមដាន រកឃើញ ដោះស្រាយទាន់ពេលនិងកត់ត្រាឧប្បត្តិហេតុអវិជ្ជមានប្រសិនបើកើតមានឡើង។ អ្នកស្ម័គ្រចិត្តនៅសេសសល់ចំនួន ១១៤ នាក់ទៀត នឹងត្រូវបានចាក់វ៉ាក់សាំងតាមវគ្គជាច្រើនក្នុងរយៈពេល៨ថ្ងៃឃ្លាតពីគ្នា រហូតដល់ថ្ងៃទី២០ មេសា។ អនុរដ្ឋមន្រ្តីក្រសួង សុខាភិបាល លោក Tran Van Thuan ឲ្យដឹងថា៖  “នេះជាប្រភេទវ៉ាក់សាំងដែលយើងរំពឹងទុកខ្ពស់ នឹងសម្រេចបានជោគជ័យ ដោយសារវ៉ាក់សាំងនេះត្រូវបានកកើតឡើងពីការខិតខំប្រឹងប្រែងអស់ពីចិត្តនិងសមត្ថភាពរបស់អ្នកវិទ្យាសាស្ត្រនៅទាំងក្នុងនិងក្រៅប្រទេស។ លទ្ធផលនៃការសាកល្បង preclinical នៅវៀតណាម ឥណ្ឌា និងអាមេរិក បានសរឲ្យឃើញថា វាមានប្រសិទ្ធភាពមិនត្រឹមតែ ចំពោះប្រភេទវីរុសធម្មតាប៉ុណ្ណោះទេ ថែមទាំងចំពោះ បំប្លែងថ្មីនៅអង់គ្លេសនិងអាហ្វ្រិក ខាងត្បូងទៀតផង។ ប្រសិនបើជោគជ័យ យើងអាចធ្វើម្ចាស់នូវប្រភពវ៉ាក់សាំងក្នុងស្រុក ហើយឆ្ពោះទៅការនាំចេញ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ