• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចាត់ទុកម៉ុងហ្គោលីជាដៃគូសំខាន់


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រី
ក្រសួងការបរទេសម៉ុងហ្គោលី លោក Tsend Munkh Orgil (រូបថតៈVũ Dũng/VOV)

 

នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសម៉ុងហ្គោលី លោក Tsend Munkh Orgil ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នៅទីនេះ លោក Nguyen Xuan Phuc បានស្នើឲ្យប្រទេសទាំងពីរ បន្តរក្សារាល់ដំណើរទស្សនកិច្ច បើកទូលាយទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ។ វៀតណាមក៏បានស្នើឲ្យម៉ុង​ហ្គោ​លី គាំទ្រគោលជំហរបស់វៀតណាមនិងអាស៊ានអំពីការរក្សាសន្តិភាព ស្ថិរភាពនិងធានាសេរីភាពនាវាចរណ៍​​ អាកាសចរណ៍នៅសមុទ្រខាងកើតដោះស្រាយជម្លោះដោយសន្តិវិធីឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

រីឯខ្លួនវិញ លោក Tsend Munkh Orgil បានជូនដំណឹងនូវលទ្ធផលល្អប្រសើរនៃកិច្ចចរចាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ។ លោក លោក Tsend Munkh Orgil ជឿជាក់​ថា វៀតណាមនឹងរៀបចំប្រកបដោយជោគជ័យ សន្និសីទ APEC ២០១៧។ លោករូបនេះបានឲ្យដឹងថា ម៉ុងហ្គោលីត្រៀមជាស្រេចសហការជាមួយវៀតណាមលើវិស័យជាប្រៀបខ្លាំងរបស់ម៉ុងហ្គោលី៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top