• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគោរពការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ច​សហប្រតិ​បត្តិការ​លើ​ច្រើន​វិស័យ​ជាមួយ​ម៉ារ៉ុក​


 វៀតណាមគោរពការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយម៉ារ៉ុក 

ទទួលសេចក្ដីអញ្ជើញរបស់ប្រធាន​រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈ ប្រតិភូរដ្ឋ​សភា​ម៉ារ៉ុក ដឹក​នាំដោយ​លោក Habib El Malki ប្រធានសភាជាន់​ទាប រួមជាមួយ​លោក​ជំទាវ បាន​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​នៅវៀត​ណាម ចាប់ពីថ្ងៃទី១៦ ​ដល់ថ្ងៃទី២២ ខែធ្នូ។ នាព្រឹក​ថ្ងៃទី១៨ ខែធ្នូ នៅទីក្រុង​ហាណូយ​ប្រធាន​រដ្ឋសភាវៀត​ណាម លោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជា​មួយ​លោក Habib El Malki ​ប្រធានសភាជាន់ទាបម៉ារ៉ុក។ ថ្លែ​ងមតិនៅទីនេះ លោកស្រី Nguye​n Thi Kim Ngan បានអះអាង​ថា៖ វៀត​ណាម​ជានិច្ចកាល​គោរពនិង​យកចិត្ត​ទុកដាក់​ជំរុញ​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ចសហប្រតិបត្តិ​ការលើ​ច្រើន​វិស័យ​ជាមួយ​បណ្ដាប្រទេស​អាហ្វ្រីកដែល​ក្នុងនោះ​មាន​ប្រទេស​ម៉ារ៉ុក​។ វៀត​ណាម​ក៏បាន​ត្រៀម​ខ្លួនជា​ស្រេច​ជាស្ពាន​តភ្ជាប់​ទំនាក់​ទំនងរវាងម៉ារ៉ុក និងបណ្ដាប្រទេសអាស៊ាន​ផង​ដែរ។ 
 
ស្ដីអំពីស្ថានភាពនៅ​សមុទ្រខាងកើត ប្រធាន​រដ្ឋសភា បានអះអាងជាថ្មីម្តង​ទៀតថា​៖គោល ការណ៍ មុនក៏ដូច​ជាក្រោយ​របស់វៀត​ណាម គឺដោះស្រាយ​ជំលោះដែនដី​ដោយ​សន្តិវិធី ​ដោយផ្អែក​ទៅលើច្បាប់​អន្តរជាតិ ​និងធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​។ បង្ហាញ​នូវការ​ឯកភាព ​និងគាំទ្រ​គោលជំហរ​នេះរបស់​វៀត​ណាម​ លោក​ Habib​ El Malki បានអោយ​ដឹងថា៖ នាបច្ចុប្បន្ន ​ម៉ារ៉ុកក៏កំពុង​អនុវត្តគោលនយោបាយ​សន្តិភាព ​ហើយវៀត​ណាម ក៏មាន​យុទ្ធសាស្ត្រដូច្នេះដើម្បីការពារសន្តិភាព​និង​អភិវឌ្ឍន៍ផងដែរ។
 
ឆ្លើយសម្ភាសន៍​អ្នកយកព័ត៌មាន វិទ្យុ​សម្លេងវៀតណាម បន្ទាប់ពីជំនួ​បសន្ទនា​ ប្រធានរដ្ឋសភា វៀត​ណាម​ លោក​ស្រី Nguyen Thi Kim Ngan បានអោយដឹងថា​៖ “ ប្រធានសភាជាន់ទាប​ម៉ារ៉ុក មាន​ប្រសាសន៍​ដ៏មាន​អត្ថន័យ​នោះគឺប្រជាជា​តិម៉ារ៉ុកនិងវៀត ណាមមាន ប្រវ​ត្តិសាស្ត្រ១ផ្នែកនិង​មេម័​រដូច​គ្នា។​ ដូច្នេះ ​បណ្ដាជំនា​ន់នាបច្ចុ​ប្បន្ន នឹង​គប្បីគាំទ្រគ្នាទៅវិ​ញទៅមក ​ដើម្បីប្រទេសទាំង​ពីរ​កាន់តែ​អភិវឌ្ឍន៍តទៅទៀ​ត។”
​ 
រីឯ​ លោក Habib El Malki ប្រធាន​សភាជាន់ទាប​ម៉ារ៉ុក​ បាន​សង្កត់ធ្ងន់ថា៖​ រដ្ឋសភានៃប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខាលើ​កិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី​បើកចេញ​ដំណាក់​កាល​ថ្មីក្នុង​ទំនាក់​ទំនង​សហប្រតិបត្តិការ​ រវាងរដ្ឋសភានៃ​ប្រទេស​ទាំង​ពីរ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top