11/07/2019 11:11 GMT+7 Email Print Like 0

វៀតណាមគឺជាដៃគូអាទិភាពចម្បងរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍


 ស្របតាមការអនុញ្ញាតរបស់អគ្គលេខាបក្ស លោក  Nguyen Phu Trong លោក Hoang Binh Quan បានប្រគល់មេដាយមិត្តភាពដល់លោក Gennady Zyuganov ប្រធានបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី (រូបថត: VOV)
 

ចាប់ពី​ថ្ងៃទី៨ ដល់ទី១០ ខែកក្កដា ឆ្នាំ​២០១៩ គណៈ ប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទរស មជ្ឈិម បានទៅ​បំពេញ​ទស្សន​កិច្ច​ការ​ងារ​នៅ​សហព័ន្ធ​រុស្ស៊ី​។
 
នៅឯទីក្រុង​ម៉ូស្គូក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក Hoang Binh Quan បានទទួល​ជួប​ពិភាក្សា​ជាមួយ​មេដឹក​នាំជាន់ខ្ពស់នៃគណបក្សនយោបាយមួយចំនួនរបស់រុស្ស៊ី និងជួបសវនាការជាមួយ​ថ្នាក់​ដឹក​នាំក្រសួង​ការ​បរទេសនិង Duma ជាតិ រុស្ស៊ីផងដែរ។
 
ក្នុង​បណ្តាជំនួបធ្វើការនេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិអំពីស្ថានភាពអន្តរជាតិ តំបន់ និង​កិច្ច​សហប្រតិ​បត្តិការ​រវាង​ប្រទេស​ទាំងពីរ រវាងបក្សកុម្មុយនិស្ត​វៀតណាមនិងគណបក្សនយោបាយសំខាន់ៗរ​បស់រុស្ស៊ី។ ក្រៅពី​នោះ ​ភាគីទាំង​ពីរបានផ្លាស់ប្តូរ មតិស្តីពីវិធានការដើម្បីបង្កើនកិ​ច្ចសហប្រតិបត្តិការលើកាណាល់ប​ក្ស ​ការទូត រដ្ឋាភិ​​បាល​និងរដ្ឋសភា ជាពិសេស គឺឆ្នាំរុស្ស៊ីនៅវៀត​ណាមនិងឆ្នំាំវៀតណាមនៅរុស្ស៊ី ​ក្នុងឱកាស​នៃការ​ប្រារព្ធ​ខួប​លើក ​២៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីគោល ការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងវៀតណាម - រុស្ស៊ី និង​ឆ្ពោះទៅ​ប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំ​នងការទូតនៅឆ្នាំ ២០២​០ ខាងមុខ។
 
ថ្នាក់ដឹកនាំគ​ណបក្ស រដ្ឋសភានិងក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី បានអះអាងថាទោះ​បីជា​សហព័ន្ធ​រុស្ស៊ីគឺ​កាន់​របប​ពហុបក្សក៏គណបក្សទាំងអស់មិនពឹងផ្អែកលើនិន្នាការនយោបាយនោះឡើយ ពោលគឺ​សុទ្ធ​តែយ​ក​ចិត្ត​ទុក​ដាក់ក្នុងការពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ព្រមទាំង​​ចាត់​ទុកវៀតណាមជាដៃគូអាទិភាពចម្បងរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ថ្នាក់ដឹក​នាំនៃ​ស្ថាប័ន​​នានារ​របស់​រុស្ស៊ីបាន​ឯកភាព​បង្កើនការ​ឃ្លាំមើល​លើការ​អនុវត្ត​រាល់កិច្ច​ព្រម​ព្រៀង​កម្រិត​ខ្ពស់​ ដែល​បាន​សម្រេចរវាងប្រ​ទេសទាំងពីរ ជាពិសេសគឺលទ្ធផល​ទទួលបាន​ពីដំណើរ​ទស្សន​កិច្ចជា​ផ្លូវ​ការទៅកាន់​សហព័ន្ធ​រុស្ស៊ីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong កាលពីខែកញ្ញាឆ្នាំ ២០១៨ កន្លង​ទៅនោះ  ដែលក្នុងនោះមានការអនុវត្តគម្រោងធំៗ រវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច ការពារជាតិ សន្តិសុខ​និង​បច្ចេកទេសយោធាដើម្បីសហ គមន៍ជនវៀតណាមនៅរុស្ស៊ីរក្សាស្ថិរភាពជីវភាពរស់នៅ និងធ្វើការផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ