• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រដំណើរការសន្តិភាពដឹកនាំដោយប្រជាជនអាហ្គានីស្ថាន

នាថ្ងៃទី ២៣ ខែមីនា (តាមម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីស្ថានភាពនៃប្រទេសអាហ្វហ្គានីស្ថាន និងសកម្មភាពនៃស្ថានបេសកកម្មផ្តល់ជំនួយ    គាំទ្ររបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសនេះ (UNAMA)។

សម័យប្រជុំតាមប្រព័ន្ធវីដេអូរបស់ អ.ស.ប ស្តីពីប្រទេសអាហ្វហ្គានីស្ថាន (រូបថត៖ VOV)


អញ្ជើញថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងសារជាថ្មីម្តងទៀតនូវការគាំទ្ររបស់វៀតណាមចំពោះដំណើរការសន្តិភាពដោយប្រជាជនអាហ្វហ្គានីស្ថានធ្វើជាម្ចាស់ ព្រមទាំងមានការចូលរួមរបស់ស្ត្រីក្នុងដំណើរការសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផងដែរ។

លោកឯកអគ្គរដ្ឋទូតបានចែករំលែកការព្រួយបារម្ភអំពីការកើនឡើងនៃអំពើហឹង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយសម្តែងនូវគោលបំណងថាគ្រប់ភាគីពាក់ព័ន្ធនានា អាចឈានដល់សម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងនាពេលឆាប់ៗ ដើម្បីបង្កើតបរិយាកាសស្ថិរភាព និងអំណោយផលសម្រាប់ដំណើរការចរចាសន្តិភាពផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top