07/07/2020 12:07 GMT+7 Email Print Like 0

វៀតណាមខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកសាកល្បង ដើម្បី សម្រេចគោលដៅកំណើន


 រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung  (រូបថត៖ VGP)
 

ក្នុង​ឆមាសទី ១ ឆ្នាំ ២០២០ វៀតណាមបានជំនះពុះពារលើផលប៉ះពាល់ជាអវិជ្ជមាននៃជំងឺរាតត្បាត Covid – 19 ដើម្បី​ ទទួលបានអត្រាកំណើន ១,៨១% ហើយវៀតណាមជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​តិចតូច​នៅលើ​ពិភពលោក​ ដែលមានកំណើនវិជ្ជមាន។ 

នេះគឺជាកិច្ច​ខិតខំប្រឹងប្រែងប្រកបដោយមោទនភាព ដែលបានពិភពលោកវាយតម្លៃខ្ពស់។ ក្នុងឆមាសទី ២ ឆ្នាំ ២០២០​ រដ្ឋាភិបាលវៀតណាមបានកំណត់ថា ភារកិច្ចស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចគឺ កាន់តែមាន​ភាព​បន្ទាន់​។ វៀតណាមនឹងត្រូវបន្តទាញយកឱកាស ដើម្បីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។

ទាញយក​ឱកា​សស្ដារ និងអភិវដ្ឍន៍សេដ្ឋកិច្ច សង្គម
 
ការសម្រប​សម្រួលគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ប្រកដោយភាពម្ចាស់ការ និងប្រសិទ្ធ​ភាព​ថែម​ទៀត​ គឺជាតម្រូវការដ៏សំខាន់ ដើម្បីជំរុញតម្រូវការសរុប ជំរុញកំណើនសេដ្ឋកិច្ចឲ្យបានសមស្រប។ ទន្ទឹមនឹងនេះ រក្សាស្ថិរ​ភាព​ម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាតុល្យភាពនៃខឿនសេដ្ឋកិច្ច។ នេះគឺជាកត្តាដ៏សំខាន់ ដើម្បីបង្កើត​គ្រឹះស្ថាន ហើយរក្សាទំនុកទុកចិត្តរបស់សហគមន៍វិនិយោគិនក្នុងស្រុកនិងបរទេសអំពីបរិយាកាស និង​រក្សាស្ថិរ​ភាព​ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម។ ទេសាភិបាលធនាគាររដ្ឋវៀតណាម លោក Le Minh Hung បានឲ្យដឹងថា៖​
 
“ប្រព័ន្ធធនាគារ នឹងបន្តសន្យាផ្តល់ទុនយ៉ាងគ្រប់គ្រាន់ និងទាន់ពេលវេលា ដល់ខឿនសេដ្ឋកិច្ច ។ ទន្ទឹមនឹង​នេះ ​យើងខ្ញុំនឹង​សម្របសម្រួលអត្រាប្តូរប្រាក់ឱ្យមានស្ថិរភាព ហើយត្រៀម​ខ្លួនជា​ស្រេចចាត់​វិធានការ​ចាំបាច់​នានា​ ដើ​ម្បីធ្វើអន្តរាគមន៍ទៅក្នុងទីផ្សារ ប្រសិនបើមានការប្រែប្រួល ដែលបង្ក​អស្ថិរភាពម៉ាក្រូ។​ ក្នុងករណី​ភាព​ចាំបាច់​ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលនោះ យើងខ្ញុំនឹងចាត់វិធានការដ៏ខ្លាំងក្លាថែមទៀត អំពីគោល​នយោបាយ​រូបិយ​វត្ថុដូចជា ផ្តល់ទុនដល់គម្រងសំណង់ដ៏សំខាន់ៗ ដើម្បីជួយឧបត្ថម្ភដល់តំបន់សេដ្ឋកិច្ចស្នូល ក៏ដូចជាជួយសម្រួល​កំណើន ចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ“។
 
ក្រៅពីគោល​នយោបាយសារពើពន្ធនោះ វៀតណាមនឹងផ្តោតសំខាន់លើការត្រួតពិនិត្យ សំដៅពង្រីក​រាល់​សក្ដានុ​ពល​កំណើនលើគ្រប់វិស័យ គ្រប់តំបន់ និងគម្រោងសំខាន់ៗ។ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen​ Chi Dung បានសង្កត់ធ្ងន់ថា៖
 
“វិស័យឧស្សាហកម្ម ម្ចាស់ការអនុវត្តន៍ ឬចូលរួមក្នុងដំណើរការស្តារខ្សែសង្វាក់ផ្គត់ផ្គង់ ខ្សែសង្វាក់តម្លៃ ហើយ​កសាង​ និង​អភិវឌ្ឍ ខ្សែសង្វាក់តម្លៃថ្មី។ ទន្ទឹមនឹងនេះ​ បន្តអនុវត្តន៍​កម្មវិធីជំរុញ​ទេសចរណ៍​ក្នុងស្រុក​យ៉ាង​ខ្លាំង​ក្លា ​ហើយដាក់ឲ្យដំណើរការមូលនិធិជំនួយអភិវឌ្ឍន៍ទេសចរណ៍​ឲ្យបានឆាប់ៗ។ ជំរុញសហ​គ្រាស​ក្នុងស្រុក ទាញយក​ ឱកាស និងផល​ប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខារួចមក។ ជំរុញកិច្ច​ព្រមព្រៀង FTA ដោយម្ចាស់ការ ជាមួយដៃគូសំខាន់ៗ ដែលមានផលប្រយោជន៍សម្រាប់សន្តិសុខ និងការ​អភិវឌ្ឍ​ប្រទេសជាតិ“​។
 
ភាពម្ចាស់ការរបស់ក្បាលម៉ា​ស៊ីនសេដ្ឋកិច្ច
 
ក្នុងផ្ទាំងគំនូរអភិវឌ្ឍសេដ្ឋកិច្ចសង្គម​របស់វៀតណាមក្នុងឆមាសទី ​១ ឆ្នាំ ២០២០ នោះ ក្បាលម៉ាស៊ីន​សេដ្ឋកិច្ចដ៏​សំខាន់ៗ​ដូច​ជា៖ ទីក្រុងហាណូយ ទីក្រុងហូជីមិញ Da Nang  និង Hai Phong បានដើរតួនាទីដ៏សំខាន់ៗ។ ខេត្ត ក្រុងទាំង​នេះ បានជំនះពុះពារលើការលំបាកសាកល្បងបំផុត ដើម្បីឈានដល់ស្ថានភាពធម្មតាថ្មី បង្កើត​សន្ទុះ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គមសម្រាប់ឆមាសទី ២ ឆ្នាំ២០២០។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានឲ្យដឹងថា៖
 
“ទីក្រុងហាណូយ​បានរៀបចំសេណារីយ៉ូកំណើនចំនួន ២ ក្នុងឆមាសទី ២ ឆ្នាំ ២០២០ ដើម្បីដឹកនាំ សម្របសម្រួល ហើយខិតខំប្រឹង​ប្រែង​សម្រេចបានកំណើន  GRDP ខ្ពស់ជាង ១,៣ ដង នៃល្បឿនកំណើនរបស់​ប្រទេស​ទាំង​មូល​; ប្រមូលថវិកាឱ្យបានគ្រប់គ្រាន់តាមការរំពឹងទុករបស់រដ្ឋាភិបាល; ទីក្រុងហាណូយ កាត់បន្ថយ ៥%នៃការ​ចំណាយ​ជាប្រ​ចាំ ហើយបើកកាដ្ឋានសាងសង់គម្រោងសំខាន់ៗមួយចំមួននៅទីក្រុង។ ទន្ទឹមនឹងនេះ ទីក្រុងក៏នឹង​រៀបចំរៀបចំតំបន់ចំនួនពី ១០ ទៅ ១៥ កន្លែង ដើម្បីរៀបចំកន្លែងលក់ដូរ ហើយអញ្ជើញ​សហគ្រាស​​ខេត្តនានា មកលក់កសិ - រុក្ខា - ជលផល និងគ្រៀងសមុទ្រ ដោយលើកលែងថ្លៃជួលស្តង់ទំនិញ ដើម្បីជំរុញតម្រូវ​ការលកដូរក្នុងស្រុក“។
 
ក្នុងឆមាស​ទី ១ ឆ្នាំ ២០២០ វៀតណាមបានប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID- 19 និងស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ប្រកប​ដោយជោគជ៏យ។កម្លាំងចលករដ៏សំខាន់ៗទាំងនេះ រួមជាមួយការប្តេជ្ញាចិត្តក្នុងឆមាសទី ២ ឆ្នាំ ២០២០ នោះ សង្ឃឹម​ថា វៀតណាមនឹងបន្តទទួលបានសមិទ្ធិផលដ៏ល្អថែមទៀតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ