10/05/2020 13:49 GMT+7 Email Print Like 0

វៀតណាមខិតខំប្រឹងប្រែងដើម្បីជំនះរាល់ឧបសគ្គនានានិងចាប់យកកាលានុវត្តន៍ភាពស្តារខឿនសេដ្ឋកិច្ច


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងបណ្តាឧបនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថតៈ TTXVN)
 

កិច្ចប្រជុំរវាង​លោកនាយករដ្ឋមន្រ្តីនិងសហគមន៍ធុរកិច្ចបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី ៩ ខែឧសភា តាមរយៈ​ប្រព័ន្ធវីដេអូ ចេញពីខេត្តក្រុងរាប់សិប។ នេះគឺជាកិច្ចប្រជុំទូទាំង​ប្រទេស​លើក​ដំបូង​និង​ទ្រង់​ទ្រាយ​ធំរ​វាង​សហ​​គមន៍ធុរកិច្ចនិងប្រមុខរដ្ឋាភិបាល ចាប់តាំងពីមានការផ្ទុះឡើងនៃ COVID-19 មក។
 
អញ្ជើញថ្លែង​មតិក្នុងឱកាសបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា នាពេល​កន្លង​មក ប្រទេសជាតិបានមើលឃើញស្មារតីនៃ “ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ដូច​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវអញ្ជឹង” ហើយឥឡូវនេះ ស្មារតី “ប្រយុទ្ធប្រឆាំង​នឹងភាព​ស្ពឹកយឺត​យ៉ាវដូច​ជាការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាតអញ្ជឹង” ក៏ត្រូវបានលើកកម្ពស់ផងដែរ៖ “ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្តារ​ខឿន​សេដ្ឋកិច្ចឡើងវិញ ដោយខិតខំប្រឹងប្រែងសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) លើសពី ៥% មិន​ដូចការព្យាករណ៍របស់ IMF ត្រឹមតែ ២,៧% ប៉ុណ្ណោះ និងត្រូវគ្រប់គ្រងអតិផរណាក្រោម ៤%។ ដើម្បីធ្វើ​បានដូច្នេះ យើងត្រូវផ្តោតលើវិធានការចំនួន៣ ៥។ ទីមួយគឺទាក់ទាញការ​វិនិយោគ​ពីគ្រប់​សមាសភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេសដែលដំបូងបង្អស់គឺការវិនិយោគឯកជន។ ទីពីរគឺការទាក់ទាញ FDI។ ទីបី ជំរុញការនាំ​ចេញ​។ ទី ៤ ជំរុញការវិនិយោគសាធារណៈ។ ទី៥ គឺជំរុញការប្រើប្រាស់ក្នុងស្រុក ដែលមានប្រជាជនជិត ១០០ លាន​នាក់​នេះ”។
 
នៅឯកិច្ចប្រជុំនេះ សហគមន៍អាជីវកម្ម​ក្នុងស្រុក​និង​បរទេសបា​នស​ន្យាថា​នឹងខិត​ខំស្តារផលិត​កម្ម​ឡើងវិ​ញដោយ​រួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម។ លោក Hong Sun ប្រធានសមាគមធុរកិច្ចកូរ៉េខាងត្បូងនៅ វៀតណាម​បានលើកមតិថា៖ “យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម ដែល​តែង​តែមា​ន​គោលនយោបាយទាន់ពេលវេលា ដើម្បីជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពដល់សហគ្រាសបរទេស ក្នុង​នោះមានសហគ្រាសកូរ៉េខាងត្បូងផងដែរ។ ឥឡូវនេះ​គឺ​ជាពេល​វេលាជំ​នះ​លើការ​រីករាល​ដាល​ដើម្បី​អភិវឌ្ឍនិង​ស្តារសេដ្ឋកិច្ចឡើងវិញ។យើងខ្ញុំសូមអះអាងថា សហគមន៍ធុរកិច្ចកូ​រ៉េ​ខាង​ត្បូង​និយាយ​ដោយ​ឡែក​និង​សហគមន៍​វិនិយោគិនបរទេសនិយាយរួម តែងតែជឿជាក់លើការដឹកនាំអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាវិធាន​ការបង្ការ​ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់វៀតណាម  ហើយយើងខ្ញុំប្តេជ្ញា រួមដំណើរយូរអង្វែង​ជាមួយ​វៀត​ណាម​”​។
 
អញ្ជើញ​ថ្លែងបិទបញ្ចប់កិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃថា៖ “COVID-19 គឺជាជំងឺ​រាតត្បាតមួយ ប៉ុន្តែវាជាកាលានុវត្តន៍ភាពសម្រាប់វៀតណាមក្នុងការអភិវឌ្ឍ ប្រសិនបើខ្លួន​ចេះគ្រប់​គ្រង​រដ្ឋ​បានល្អ យើងចេះធ្វើអាជីវកម្មល្អ និងយើងមានកិច្ចសហប្រតិបត្តិការល្អ។ សហគ្រាសមិនត្រូវរងចាំ ឬពឹងផ្អែក​លើការអភិវឌ្ឍទេ ប៉ុន្តែត្រូវតែរៀបចំឡើងវិញនិងកែលម្អកម្រិតនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹង​កម្មវិធីសកម្មភាពដែលបានបង្កើតឡើង ស្ថាប័នរបស់រដ្ឋចាំបាច់​ត្រូវបង្កើត​បរិយាកាស​ធុរកិច្ច​ល្អនិង​សហប្រតិ​បត្តិការក្នុងការជួយឧបត្ថម្ភអាជីវកម្មទាំងគោលនយោបាយរូបិយវត្ថុនិងសារពើពន្ធ កាត់បន្ថយ​អត្រាការ​ប្រាក់​និងថ្លៃដើម។ ជាពិសេសត្រូវរក្សាម៉ាក្រូ រក្សាអតិផរណា រក្សាតម្លៃប្រាក់ដុងបង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់ការអភិវឌ្ឍសេវាកម្មដឹកជញ្ចូននិងហេដ្ឋារចនាស​ម្ព័ន្ធ ជាដើម"៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ