• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងសម្រេចបាន សហគ្រាសចំនួន ១ លានអង្គភាពនាឆ្នា​២០២០

គម្រោងពង្រឹងសម្លេងរបស់សហគ្រាសក្នុងការឃ្លាំមើលនិងអនុវត្តន៍ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញនៃកម្មវិធីអូស្រ្តាលី សំដៅជួយធ្វើកំណែទម្រង់សេដ្ឋកិច្ចវៀតណាម។
 

សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីការអនុវត្តដំណោះស្រាយ ០២ ឆ្នាំ ២០១៩ និងសេចក្ដីសម្រេចចិត្តលេខ ៣៥ ឆ្នាំ ២០១៦ - ទស្សនៈវិស័យពីសហគ្រាស 

នាព្រឹកថ្ងៃទី ១៧ ខែធ្នូ នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ស្តីពីការអនុវត្តអនុក្រឹតលេខ ០២ ឆ្នាំ ២០១៩ និងសេចក្ដីសម្រេចចិត្តលេខ ៣៥ ឆ្នាំ ២០១៦ - ទស្សនៈវិស័យពីសហគ្រាស។សកម្មភាពនេះត្រូវបានអនុវត្តក្រោមក្របខ័ណ្ឌនៃគម្រោងពង្រឹងសម្លេងរបស់សហគ្រាសក្នុងការឃ្លាំមើល និងអនុវត្តន៍ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញនៃកម្មវិធីអូស្រ្តាលី សំដៅ​ជួយ​ធ្វើកំណែទម្រង់សេដ្ឋកិច្ចវៀតណាម។ យោងតាមសេចក្ដីសម្រេចិត្តលេខ ៣៥ ឆ្នាំ ២០១៦ របស់រដ្ឋាភិបាលបានដាក់ចេញគោលដៅទទួលបាន សហគ្រាសយ៉ាងហោចណាស់ចំនួន ១ លានអង្គភាព នាឆ្នាំ ២០២០។ លោក Dau Anh Tuan  ប្រធានគណកម្មការច្បាប់នៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម មានប្រសាសន៍ថា៖
“ឆ្នាំ ២០២០ គឺជាពេលវេលាមួយដើម្បីពន្លឿនសកម្មភាពរបស់រដ្ឋាភិបាល និងខេត្ត ក្រុងនានា។ នេះគឺជាគោលដៅដែលវៀតណាមគួរតែមានកម្មវិធីកាន់តែខ្លាំងមាំមួននារយៈពេលខាងមុខ ហើយចាំបាច់ត្រូវមាន វិធានការធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លាថែមទៀតពោលគឺមិនត្រឹមតែគិតគូអំពីការចូលរួមទីផ្សារប៉ុណ្ណោះទេ ថែម​ទាំងបណ្ដាវិធានការជួយឧបត្ថម្ភសហគ្រាសទៀតផង ដើម្បីសម្រេចឲ្យបាននូវគោលដៅដែលបានដាក់ចេញ​”​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top