29/09/2019 14:41 GMT+7 Email Print Like 0

វៀតណាមខិតខំប្រឹងប្រែងអនុវត្តកាតព្វកិច្ចពហុភាគីយ៉ាងល្អ

តំណាងនៃបណ្ដាប្រទេសក៏បានសម្ដែងគោលបំណងថា វៀតណាមនឹងពង្រីកតួនាទីលើ ឋានៈទាំងពីរពោលខាងលើ ដើម្បីរួមចំណែកដ៏ធំធេងថែមទៀតទៅក្នុងការរក្សា សន្តិភាព សន្តិសុខពិភពលោក ក៏ដូចជាជំរុញពាណិជ្ជកម្មសេរីទូទាំងពិភពលោក ផងដែរ។
 

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីនៃក្រុម
បណ្ដាប្រទេសកំពុងអភិវឌ្ឍ (G77) (រូបថត៖ TTXVN)

នៅខាងក្រៅសម័យពិភាក្សាជាន់ខ្ពស់នៃកិច្ចប្រជុំលើកទី ៧៤ មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) នៅ​ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៧ ខែកញ្ញា គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីនៃក្រុមបណ្ដាប្រទេសកំពុងអភិវឌ្ឍ (G77)។

នាថ្ងៃដដែល លោក Pham Binh Minh បាន អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនដូចជា ទុយ នេស៊ី ហុងគ្រី ឈីលី និងរដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់ ជាដើម។ នៅបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសនិងដៃគូនានាបានអោយដឹងថា ការដែលវៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១ ក៏ដូចជាការដែលវៀតណាមនឹង ចូលកាន់តំណែងជាប្រធានដោយប្ដូវេនរបស់អាស៊ាននាឆ្នាំ២០២០នោះគឺសក្ខីភាពនៃជំនឿទុកចិត្តរបស់​សហគមន៍​អន្តរជាតិចំពោះវៀតណាម។ តំណាងនៃបណ្ដាប្រទេសក៏បានសម្ដែងគោលបំណងថា វៀតណាមនឹងពង្រីកតួនាទីលើ ឋានៈទាំងពីរពោលខាងលើ ដើម្បីរួមចំណែកដ៏ធំធេងថែមទៀតទៅក្នុងការរក្សា សន្តិភាព សន្តិសុខពិភពលោក ក៏ដូចជាជំរុញពាណិជ្ជកម្មសេរីទូទាំងពិភពលោក ផងដែរ។ ចំណែកឯ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh វិញ ក៏បានអះអាងនូវការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងការ អនុវត្តកាតព្វកិច្ចពហុភាគីនៅក្រុមប្រឹក្សាសន្តិសុខអ.ស.បអោយបានល្អផងដែរ។

តាមគម្រោង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh នឹងអញ្ជើញថ្លែងសុន្ទរកថាសំខាន់មួយនៅសម័យពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអ.ស.បក្នុងថ្ងៃទី២៨ ខែកញ្ញា ក្រោមប្រធានបទ “បង្កើនកិច្ចខិតខំ ប្រឹងប្រែងពហុភាគីសំដៅកាត់បន្ថយភាពក្រីក្រ ជំរុញការអប់រំប្រកបដោយគុណភាព ធ្វើសកម្មភាពដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ហើយបង្ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ” ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ