10/01/2021 15:51 GMT+7 Email Print Like 0

វៀតណាមកំពុងនាំមុខអំពីកំណើនសេដ្ឋកិច្ច

ការផលិតឧបករណ៍បំពងសម្លេងនៅរោងចក្ររបស់ក្រុមហ៊ុនចំកាត់អេឡិចត្រូនិក  Foster   (Bac Ninh) នៅមណ្ឌលឧស្សាហកម្មទីក្រុងនិងសេវាកម្ម VSIP Bac Ninh ទីរួមខេត្ត Tu Son ខេត្ត Bac Ninh
 

កាសែតនេះក៏បានដកស្រង់សំដីរបស់នាយកធនាគារពិភពលោក (WB) ប្រចាំនៅប្រទេសវៀតណាម លោក Carolyn Turk ដោយបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងប្រកបដោយជោគជ័យនៃជំងឺរាតត្បាត បានជួយវៀត ណាមដណ្តើមចំណែកទីផ្សារធំជាងមុននៅក្នុងពាណិជ្ជកម្មសកល និងការវិនិយោគដោយផ្ទាល់ពីបរទេស (FID) សម្រាប់ឆ្នាំ ២០២០នេះ។ ចំណែកឯលោកស្រី Jareeporn Jarukornsakul ប្រធានក្រុមហ៊ុន WHA Group គឺជាក្រុមហ៊ុនដឹកទំនិញរបស់ថៃ ដែលពង្រីកអាជីវកម្មអចលនទ្រព្យឧស្សាហកម្មរបស់ខ្លួននៅ វៀតណាមបាននិយាយថា វៀតណាមគឺជាគោលដៅរបស់វិនិយោគិនធំៗ ដោយសារការចំណាយទាប ហើយរដ្ឋាភិបាលវៀត ណាមអនុញ្ញាតឱ្យតំបន់នានាចេញបទប្បញ្ញត្តិនិងអាទិភាពដោយឡែករបស់ខ្លួនដើម្បីទាក់ ទាញវិនិយោគបរទេស។

ជាមួយគ្នានោះ ក្រុមអ្នកជំនាញបានពិនិត្យថា នៅឆ្នាំ ២០២០ វៀតណាមបានចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយចក្រភពអង់គ្លេស ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA)។ ជាមួយគ្នានោះ វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​(FTA) ជាមួយកូរ៉េខាងត្បូងនិងជប៉ុន ដែលជាប្រភពវិនិយោគផ្ទាល់ពីបរទេសធំបំផុត ហើយជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ យោងតាមនាយកប្រតិបត្តិសភាពាណិជ្ជកម្មអឺរ៉ុប-ម៉ាឡេស៊ី លោក Sven Schneider បានលើកឡើងថា ការជំរុញរាល់ FTA បាននាំមកនូវគុណប្រយោជន៍ជាច្រើនសម្រាប់វៀតណាម បើប្រៀបធៀបនឹងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ យ៉ាងណាមិញ អ្នកជំនាញទាំងអស់សុទ្ធតែវាយតម្លៃថា វៀតណាមមានប្រៀបខ្លាំងដើម្បីវ៉ាដាច់ប្រទេសនានាក្នុងតំបន់នៅឆ្នាំ ២០២១ នេះ ប្រសិនបើវៀតណាមនៅតែបន្តគ្រប់គ្រងល្អជំងឺរាតត្បាត កូវីដ-១៩ ដែលកំពុងផ្ទុះឡើងម្តងទៀតនៅក្នុងប្រទេសជាច្រើននៅលើពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ