• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកំពុងអនុវត្តន៍ កិច្ចព្រមព្រៀង EVFTA យ៉ាងល្អប្រសើរ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) កំពុងតែត្រូវបានអនុវត្តយ៉ាងសកម្ម ដោយទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន។

ការគោរពច្បាប់នឹងជួយសហគ្រាសទាញយកផលប្រយោជន៍ពីនៃកិច្ចព្រមព្រៀង EVFTA (រូបថត៖ congthuong.vn)


នៅក្នុងសន្និសីទកាសែត ដែលបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ១៦ ខែតុលា សំដៅផ្តល់ព័ត៌មានស្តីពីស្ថានភាពផលិតកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងត្រីមាសទី ៣ នោះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានបញ្ជាក់ថា ដោយមានការខិតខំប្រឹងប្រែងរបស់សហគ្រាសនោះ ការធ្វើអាជីវកម្មនៅទីផ្សារ អឺរ៉ុប (EU) នារយៈពេលកន្លងទៅ ជាពិសេសគឺក្រោយរយៈពេល ២ ខែ ដែលកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ចូលជាធរមាននោះបានសរឲ្យឃើញពីសញ្ញាវិជ្ជមាននៅលើទីផ្សារនេះផងដែរ។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Do Hai Thang បានឲ្យដឹងថា៖ “កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) កំពុងតែត្រូវបានអនុវត្តយ៉ាងសកម្ម ដោយទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន។ ផលិតផលនាំចេញជាច្រើនរបស់វៀតណាមមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងទីផ្សារ EU ក្រោយរយៈពេលជិត ២ ខែ ដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ក្រៅពីជលផលនោះ អង្ករវៀតណាម ដែលនាំចេញទៅកាន់អឺរ៉ុបក៏មានសញ្ញាវិជ្ជមានជាច្រើនដែរ ខណៈដែលតម្លៃអង្កររបស់វៀតណាមនាំចេញទៅ EU បានកើនឡើង (ប្រមាណពី ៨០-២០០ ដុល្លារ/តោន អាស្រ័យលើប្រភេទ)បើប្រៀបធៀបនឹងមុនពេលកិច្ចព្រមព្រៀង EVFTA ចូលជាធរមានផងដែរ”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។

Top