• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកំពុងមានកម្លាំងពលករដ៏សកម្ម

របាយការណ៍ចុងក្រោយរបស់ ILO  ដែលបានប្រកាសនៅក្នុងវេទិកានេះបានឲ្យដឹងថា៖ វៀតណាមកំពុងមានចំនួនប្រជាជនដ៏សកម្មពិសេស ដោយមានអត្រាចូលរួមក្នុងទីផ្សារការងារជាង ៧០% ចំពោះស្ត្រី (បើប្រៀបធៀបនឹងចំនួនមធ្យម ៤៨% នៅលើពិភពលោក) និង ៨១% ចំពោះបុរស។

“អនាគតការងារធ្វើ - ជម្រើសរបស់វៀតណាម” គឺជាប្រធានបទនៃវេទិកាការងារវៀតណាមឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច រួមសហការជាមួយការិយាល័យអង្គការការងារអន្តរជាតិ (ILP) ប្រចាំនៅប្រទេសវៀតណាមនិងដៃគូនានា នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ។

ស្ដីពីដំណោះស្រាយនានាដើម្បីពង្រីកសក្កានុពលឆ្ពោះទៅរកការងារធ្វើសមស្របប្រកបដោយចីរភាពនោះ លោក Le Van Thanh អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានលើកឡើងថា៖ “ទីមួយ គឺបញ្ហាលើកកំពស់គុណភាពធនធានមនុស្ស វៀតណាម។ ដោយ មានកម្លាំងពលករចំនួន ៥៦ លាននាក់នោះ វៀតណាមកំពុងទទួលបានប្រៀបខ្លាំងនៃចំនួនប្រជាជនវ័យក្មេង។ ទីពីរគឺត្រូវបន្តកសាងទំនាក់ទំនងការងារប្រកបដោយសុខដុមរមនា ស្ថិរភាព និងជឿនលឿន។ ទី ៣ គឺ ត្រូវផ្លាស់ប្ដូរប្រព័ន្ធសុខមាលភាពសង្គមដែលក្នុងនោះផ្ដោតសំខាន់លើមុខសញ្ញាងាយរងគ្រោះ ដើម្បីមិនបំភ្លេចចោលនរណាម្នាក់ឡើយ”។

របាយការណ៍ចុងក្រោយរបស់ ILO  ដែលបានប្រកាសនៅក្នុងវេទិកានេះ បានឲ្យដឹងថា៖ វៀតណាមកំពុងមានចំនួនប្រជាជនដ៏សកម្មពិសេស ដោយមានអត្រាចូលរួមក្នុងទីផ្សារការងារជាង ៧០% ចំពោះស្ត្រី (បើប្រៀបធៀបនឹងចំនួនមធ្យម ៤៨% នៅលើពិភពលោក) និង ៨១% ចំពោះបុរស៕តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋសភាអញ្ជើញអុជធូបនិងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុងហូជីមិញ

លោកប្រធានរដ្ឋសភាអញ្ជើញអុជធូបនិងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុងហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) នារសៀលថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុង ហូជីមិញ ប្រធានរដ្ឋសភា លោក ជិន ថាញ់ មិន បានអញ្ជើញដាក់ផ្កា និងអុជធូប នៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ជិន ភូ...។

Top