12/04/2019 10:55 GMT+7 Email Print Like 0

វៀតណាមកំពុងបន្តកែទម្រង់ច្បាប់

 អ្នកនាំពាក្យ ក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានអះអាងថា នាបច្ចុប្បន្នការ កាត់​ទោស​ប្រហារ​ជីវិត​ចំណុះ​អធិបតេយ្យភាពជាតិនិងយុត្តិធម៌ព្រហ្មទណ្ឌ នៅតែ ជាការពិតជាក់ស្ដែង​ក្នុង​ប្រព័ន្ធ​ច្បាប់​នៃ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក។
 
នាថ្ងៃទី១១​ ខែមេសា ឆ្នាំ​២០១៩ នៅសន្និសីទកាសែតជាប្រចាំសប្ដាហ៍របស់ក្រសួងការ បរទេសវៀតណាម ឆ្លើយ​សំណួរ​ស្ដីពីសេចក្ដីជូនដំណឹងចេញផ្សាយដោយអង្គការ លើកលែងទោស​អន្តរជាតិ​នាពេល​ថ្មីៗ​នេះ​ដែល​អោយ​ដឹង​ថា វៀ​តណាមឈរ លំដាប់ទី៤លើពិភពលោកអំពីបរិមាណទោស​ប្រហារជីវិតនោះ អ្នកនាំពាក្យ ក្រ​សួងការ​បរទេស​លោក​ស្រី​ Le Thi Thu Hang បានអះអាងថា នាបច្ចុប្បន្នការ កាត់ទោស​ប្រហា​រជីវិត​ចំណុះ​អធិបតេយ្យ​ភាពជាតិ​និង​យុត្តិធម៌​ព្រហ្មទណ្ឌ នៅតែ ជាការពិតជាក់ស្ដែងក្នុងប្រព័ន្ធច្បាប់នៃប្រទេសជាច្រើនលើពិភពលោក។ ការ បញ្ឈប់ឬលុប​ចោលទោសប្រការ​ជីវិតក៏ត្រូវ​បាន​ចែង​នៅក្នុង​សន្ធិសញ្ញា​អន្តរជាតិ​ជាសារវ័​ន្ត​ស្ដីពីសិទ្ធិ​មនុស្សដែលវៀតណាមជាសមាជិកផ​ងដែរ។
 
“នៅវៀតណាម ការកាត់ទោសនិងអនុវត្តន៍សាលក្រមប្រហារជីវិត ត្រឹមតែ បានអនុវត្តន៍ចំពោះបទ​ល្មើសធ្ងន់​ធ្ងរពិសេស​មួយចំនួនតែប៉ុណ្ណោះ ហើយសម ស្របនឹងសន្ធិសញ្ញាស្ដីពីបណ្ដាសិទ្ធិស៊ីវិលនយោបាយ ផងដែរ។ ការជំនុំជម្រះ ​មនុស្សរំលោភច្បាប់យោងតាមបទល្មើសនានាដែលអាចត្រូវផ្ដន្ទាទោស ឡើងដល់ទៅការប្រហារជីវិត ត្រូវបាន​ដំណើរការតាមនីតិវិធីដ៏ស្អិតរមួតដែលបាន ចែងក្នុងច្បាប់ព្រហ្មទណ្ឌវៀតណាម ព្រមទាំងធានា​សិទ្ធិ​រប​ស់​ជន​ជាប់​ចោទ ធានា លក្ខណៈសាធារណៈ តម្លាភាពនិងសមភាព។ ក្នុងដំណើរការកែទម្រង់ច្បាប់ វៀត ណាមក៏​បាន​កាត់​បន្ថយជាច្រើនលើកច្រើនសាបរិមាណ បទល្មើសដែលអាចត្រូវ ផ្ដន្ទាទោស​ឡើង​ដល់​ទៅការ​ប្រហារ​ជីវិត​ផង​ដែរ​។ នាពេលថ្មីៗនេះ វៀតណាមបាន លុបចោលទោសប្រហារជីវិតចំពោះបទល្មើសចំនួន៨ ហើយកំណត់ថា មនុស្ស ​មានអាយុតិចជាង១៨ឆ្នាំ មនុស្សកំពុងចិញ្ចឹមកូនមានអាយុតិចជាង៣៦ខែ និង មនុស្សមានអាយុ៧៥ឆ្នាំឡើង​ទៅនឹង​មិនត្រូវកាត់ទោសប្រហារជីវិតឡើយ”៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ