23/07/2017 10:57 GMT+7 Email Print Like 0

វៀតណាមកម្ពុជាពង្រឹងនិងពង្រីកចំណង​សមាគ្គីភាព មិត្តភាព​ជាប្រពៃណី​និង​កិច្ចសហប្រតិ​បត្តិការ​លើ​គ្រប់​វិស័យ​


 សម្តេច ហ៊ុន សែន បាន អញ្ជើញរៀបចំពិធីជប់លៀងយ៉ាងឱឡារិកជូនចំពោះអគ្គលេខាបក្ស
លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម (រូបថតៈ TTXVN)

នាយប់​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០១៧ ប្រធានគណៈបក្សប្រជាជនកម្ពុជា នាយករដ្ឋ​មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេច​ ហ៊ុន សែន បាន អញ្ជើញរៀបចំពិធី​ជប់លៀង​យ៉ាងឱឡារិកជូន ចំពោះអគ្គលេខាបក្ស លោក Nguyen Phu Trong ​និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។
 
អញ្ជើញ​ថ្លែង​មតិក្នុងពិធី  សម្តេចហ៊ុន សែនបានសម្តែង​នូវមោទនភាព ចំពោះការរីកចំរើនគួរ​ឲ្យកត់សម្គាល់ នៃ ទំនាក់​ទំនងមិត្តភាព និង​សហប្រតិបត្តិការ រវាងបក្សទាំងពីរ និងចាត់ទុកនេះជាទ្រព្យ សម្បត្តិ​ដ៏ពិសិដ្ឋ​របស់​បក្ស​ទាំង​ពីរ ដែលក្លាយទៅជាកត្តាសម្រេចជោគជ័យក្នុងបុព្វ ហេតុកសាង ការពារនិងអភិវឌ្ឍន៍ របស់​ប្រទេស​នីមួយៗ​។ ​សម្តេចហ៊ុន សែន ក៏ បានសម្តែងក្តីជឿជាក់ថា ដំណើរទស្សនកិច្ចនេះរបស់លោ​កអគ្គលេខាបក្សវៀត ណាម​នឹង​បន្ត​ប​ង្កើនថែមទៀតចំណងសាមគ្គីភាព មិត្តភាព​ និងកិច្ចសហប្រតិបត្តិកា​រ ជិតស្និទ្ធ ដើម្បីភាព​សម្បូររុង​រឿង របស់​​ប្រទេស​ទាំងពីរ​​ក្នុង​នាម​​ជាអ្នកជិតខាងល្អ។
 
អញ្ជើញថ្លែងមតិក្នុងពិធី អគ្គលេខាបក្ស លោក Nguyen Phu Trong បាន ថ្លែងអំណរគុណនិងការជឿជាក់យ៉ាង​មុតមាំ​ថា ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវរបស់បក្សទាំ​ងពីរ រដ្ឋាភិបាលនៃប្រទេសទាំងពីរនោះ ​ទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្ត​ភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិរភាពយូរអង្វែង វៀតណាម -កម្ពុជា” ពិតជានឹង​បានរីកចំរើនឡើងកំពស់ថ្មី ឆ្លើយតប ទៅនឹង​បំណងប្រាថ្នា និង ផលប្រយោជន៍​របស់​ប្រជា​ជាតិ​​ទាំង​ពីរ ​​ដើម្បីសន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ និងការអភិវឌ្ឍន៍​ក្នុងតំបន់​និងលើពិភព​លោក៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ