29/08/2021 23:41 GMT+7 Email Print Like 0

វីរុសបំប្លែង Delta បណ្ដាលឲ្យអ្នកឆ្លងជួបប្រទះហានិភ័យចូលមន្ទីរពេទ្យខ្ពស់ជាងទ្វេដង នឹងបំប្លែង Alpha

វីរុសបំប្លែង Delta ត្រូវបានរកឃើញជាលើកដំបូងនៅឥណ្ឌាកាលពី ខែធ្នូឆ្នាំ២០២០ ហើយលទ្ធផលស្រាវជ្រាវជាបឋមបានបង្ហាញថា វីរុសបំប្លែងនេះមានលទ្ធភាពឆ្លងរាលដាលខ្ពស់ជាង៥០%នឹងបំប្លែង Alpha ដែលត្រូវបានរកឃើញជាលើក ដំបូងនៅអង់គ្លេសកាលពីខែកញ្ញាឆ្នាំ២០២០។

ព្យាបាលសម្រាប់អ្នកជម្ងឺកូវីដ ១៩ នៅទីក្រុងឡុងដ៍ អង់គ្លេស។ (រូបថត៖ AFP/VNA)


វីរុស SARS-CoV-2 បំប្លែង Delta ដែលមានលទ្ធភាពឆ្លងរាលដាលខ្ពស់ហើយ កំពុងជាវីរុសបំប្លែងស្នូលលើពិភពលោក អាចបណ្ដាលឲ្យអ្នកឆ្លងជួបប្រទះហានិភ័យចូល មន្ទីរពេទ្យខ្ពស់ជាងទ្វេដងបើធៀបនឹងបំប្លែង Alpha។ នេះជាលទ្ធផលស្រាវជ្រាវត្រូវ បានប្រកាសនៅលើទស្សនាវដ្ដី The Lancet កាលពីថ្ងៃទិ២៨ សីហា។ ក្រុមអ្នកវិទ្យា សាស្ត្របានអនុវត្តន៍ការស្រាវជ្រាវលើករណីឆ្លងកូវីដចំនួនជាង៤៣ពាន់នាក់នៅ អង់គ្លេសចាប់ពីថ្ងៃទី២៩ មីនា ដល់ថ្ងៃទី២៣ ឧសភា ក្នុងនោះមានអ្នកជម្ងឺចំនួន ១,៨% ត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ គ្រប់២ដូស ២៤%ទើបបានចាក់វ៉ាក់សាំងដូសទី១ ខណៈដែលចំនួនអ្នកជម្ងឺនៅសេសសល់មិនទាន់ត្រូវបានចាក់វ៉ាក់សាំងនៅឡើយ។ ប្រហាក់ប្រហែលគ្នាដែរ ការស្រាវជ្រាវមុននោះនៅស្កូតលែន ក៏បង្ហាញឲ្យឃើញថា ហានិភ័យចូលមន្ទីរពេទ្យនៅពេលឆ្លងវីរុសបំប្លែង Delta ខ្ពស់ជាងទ្វេដងបើធៀបនឹង បំប្លែង Alpha។

គួរជម្រាបថា វីរុសបំប្លែង Delta ត្រូវបានរកឃើញជាលើកដំបូងនៅឥណ្ឌាកាលពី ខែធ្នូឆ្នាំ២០២០ ហើយលទ្ធផលស្រាវជ្រាវជាបឋមបានបង្ហាញថា វីរុសបំប្លែងនេះមានលទ្ធ ភាពឆ្លងរាលដាលខ្ពស់ជាង៥០%នឹងបំប្លែង Alpha ដែលត្រូវបានរកឃើញជាលើក ដំបូងនៅអង់គ្លេសកាលពីខែកញ្ញាឆ្នាំ២០២០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ