• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វីរុសកូរ៉ូណាប្រភេទថ្មីអាចរស់បានក្នុងរយៈពេល ៥ ថ្ងៃ ហើយចំនួនអ្នកឆ្លងជំងឺនេះបានលើសពី ២០,០០០ នាក់នៅប្រទេសចិន


 លោក  Zhiang Rong Meng សមាជិកនៃក្រុមអ្នកជំនាញនៃគណៈកម្មាធិការសុខាភិបាល និងសុខភាពជាតិចិន  (រូបថត៖ CCTV)
 

អ្នក​ជំនាញរបស់គណៈកម្មាធិការសុខាភិ បាលនិង​សុខភាព​ជាតិ​ចិន​នៅក្នុង​សន្និ​សីទ​សារព័ត៌​មានកាល​ពីយប់​ថ្ងៃទី៣​ ខែកុ​ម្ភៈ បានបញ្ជាក់ថាក្នុង​បរិយាកាស​សីតុណ្ហភាព​សមស្រប​វីរុសកូរ៉ូណា​ប្រភេទ​ថ្មី​អាច​រស់​នៅ​បាន​រហូត​ដល់​​៥​ ថ្ងៃ។
 
ទន្ទឹម​នឹងនេះ បើយោងតាមទិន្នន័យស្ថិតិនាពេលថ្មីៗនេះ បានបង្ហាញថា​ករណីឆ្លង​វីរុសនេះ​នៅចិន​ជាលើក​ដំបូងបាន​លើស​ពីចំនួន ២០,០០០ នាក់។ យោងតាមលោក  Zhiang Rong Meng សមាជិកនៃក្រុម​អ្នកជំនាញ​នៃ​គណៈ​កម្មាធិការសុខាភិបាល និងសុខភាពជាតិចិន បានឲ្យដឹងថា ករណីដែលមាន​វិជ្ជាមាន​នឹង​វីរុសកូរ៉ូណា​ប្រភេ​ទ​ថ្មី ​ប៉ុន្តែមិនមានរោគសញ្ញាគ្លីនិក នឹងមិនចាំបាច់ត្រូវការព្យាបាលពិសេសនោះឡើយ ប៉ុន្តែត្រូវ​ការតាម​ដានដោយ​ដាក់​ដាច់ដោយឡែកផងដែរ។
 
លទ្ធភាពនៃ​ការឆ្លងវីរុសរបស់អ្នកទាំងនេះគឺទាបណាស់។ យោងតាមអ្នកជំនាញរូបនេះក៏បានឱ្យដឹងទៀតថា នៅក្នុង​បរិយាកាសសមស្រប វីរុសកូរ៉ូណាប្រភេទថ្មី នេះអាចរស់បានច្រើនថ្ងៃ ហើយតាម​ការស្រាវ​ជ្រាវក៏បាន​បង្ហាញថា​វីរុសនេះអាចរស់បានរហូតដល់ ៥​ ថ្ងៃផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top