11/11/2021 14:14 GMT+7 Email Print Like 0

វិស័យសុខាភិបាលវៀតណាមលើកកំពស់សមត្ថភាពព្យាបាលជំងឺ

សម័យប្រជុំសួរនិងឆ្លើយសំនួរដេញដោយលើកដំបូងរបស់រដ្ឋសភា នីតិកាលទី១៥ បានចាប់ផ្តើមនៅវេលាម៉ោង ៨៖០០ នាទី ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ដោយមានការសួរដេញដោល-ឆ្លើយសំនួរដេញដោលរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long ដែលជារដ្ឋមន្ត្រីមួយរូបក្នុងចំណោមរដ្ឋមន្ត្រីចំនួន ៤ រូបដែលបានអញ្ជើញផ្តល់ចម្លើយដេញដោលក្នុងសម័យប្រជុំលើកទី២នេះ។
 

រដ្ឋមន្ត្រីក្រសួងសុខាភិបាល Nguyen Thanh Long ឆ្លើយសំនួរដេញដោលលើវិស័យសុខាភិបាល (រូបថត៖ Doan Tan/TTXVN)
 
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long ឆ្លើយសំណួររបស់សមាជិករដ្ឋសភា (រូបថត៖ Pham Kien/TTXVN)

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងតាងនាមរដ្ឋាភិបាលបំភ្លឺបញ្ហាមួយចំនួនដែលសមាជិករដ្ឋសភាផ្តោតការយកចិត្តទុកដាក់ពិសេស។

ថ្លែងមតិនៅដើមសម័យប្រជុំសួរដេញដោល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យសមាជិកសភាជ្រើសរើសបញ្ហាសំខាន់ៗចំនួន ១-២ ដែលត្រូវចោទសួរ។ ក្នុងអំឡុងពេលឆ្លើយតបរបស់រដ្ឋមន្ត្រី, ឧបនាយករដ្ឋមន្ត្រីនិងសមាជិករដ្ឋាភិបាលផ្សេងទៀតនឹងចូលរួមផ្តល់ចម្លើយតបផងដែរ។ 

ក្នុងសម័យប្រជុំសួរដេញដោល លោករដ្ឋមន្ត្រី Nguyen Thanh Long បានបញ្ជាក់អំពីការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បញ្ហាការផលិតវ៉ាក់សាំង ការវិនិយោគលើសុខភាពមូលដ្ឋាន។ ទន្ទឹមនឹងនោះគឺជាការគ្រប់គ្រងតម្លៃធ្វើតេស្តកូវីដ ១៩ ឧបករណ៍វេជ្ជសាស្ត្រនិងផលិតផលជីវសាស្រ្ត រួមទាំងដំណោះស្រាយដើម្បីកាត់បន្ថយវិសមភាពក្នុងគុណភាពនៃសេវាពិនិត្យនិងព្យាបាលជំងឺ។

យោងតាមលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល វៀតណាមកំពុងផ្លាស់ប្តូរទៅរកការរៀនរស់ប្រកបដោយសុវត្ថិភាព និងសម្របខ្លួនទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ជាមួយនឹងការចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១២៨ របស់រដ្ឋាភិបាល។ ទាក់ទងនឹងការចាក់់វ៉ាក់សាំងនិងគោលការណ៍ចែកចាយវ៉ាក់សាំង ក្រសួងសុខាភិបាលបានសម្របសម្រួលយ៉ាងជិតស្និទ្ធលើការបែងចែកវ៉ាក់សាំង យុទ្ធសាស្ត្រចាក់វ៉ាក់សាំងបង្ការតាមវិធីសាស្ត្រ ផ្តោតលើមុខសញ្ញាអាទិភាព មនុស្សចាស់អាយុលើសពី ៦៥ឆ្នាំ; ការចាក់វ៉ាក់សាំងសម្រាប់កុមារបានចាប់ផ្តើមនៅក្នុងតំបន់សំខាន់ៗ និងនៅខែវិច្ឆិកាអនុវត្តន៍ទូទាំងប្រទេស។ បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលកំពុងរៀបចំគម្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនូវដូសទី៣ បន្ទាប់ពីផ្តោតលើការគ្រប់ដណ្តប់លើដូសទី១និងទី២។ ពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំងក្នុងប្រទេស លោករដ្ឋមន្ត្រីបានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ មានអង្គភាពចំនួនពីរ កំពុងសាកល្បងគ្លីនិកដល់ដំណាក់កាលទី ៣។ ក្រសួងសុខាភិបាលកាត់បន្ថយនីតិវិធីរដ្ឋបាល ប៉ុន្តែត្រូវធានានូវជំនាញ និងសុវត្ថិភាព ដូច្នេះ ក្រសួងបានបង្កើតក្រុមប្រឹក្សាក្រមសីលធម៌គ្រូពេទ្យនិងក្រុមប្រឹក្សាផ្តល់អាជ្ញាបណ្ណចំនួន ២ សំដៅវាយតម្លៃសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំង។ យើងក៏សង្ឃឹមថានឹងមានវ៉ាក់សាំងដែលផលិតនៅប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ”។

ទាក់ទងទៅនឹងសមត្ថភាពនៃវិស័យសុខាភិបាល ក្នុងកំឡុងឆ្លងរាលដាលជំងឺកូវីដ-១៩ បានបង្ហាញពីសារៈសំខាន់នៃការថែទាំសុខភាពនៅមូលដ្ឋាន។ ការវិនិយោគលើសុខភាពមូលដ្ឋានគឺជាតម្រូវការបន្ទាន់ដែលនឹងត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងពេលខាងមុខនេះ។ រដ្ឋមន្ត្រីលោក Nguyen Thanh Long បានឲ្យដឹងថា៖ “ប្រព័ន្ធសុខាភិបាលបានរៀបចំជាមូលដ្ឋាន ដើម្បីបំពេញតាមតម្រូវការជាក់ស្តែង ប៉ុន្តែមិនមែននៅពេលដែលស្ថានភាពជំងឺរាតត្បាតមានភាពស្មុគស្មាញនោះទេ។ សមត្ថភាពថែទាំសុខភាពនៅមូលដ្ឋាន ជាពិសេសនៅថ្នាក់ឃុំសង្កាត់នៅមានបញ្ហាជាច្រើន ដែលត្រូវផ្លាស់ប្តូរ។ អាស្រ័យហេតុនេះ  ក្នុងគម្រោងពង្រឹងសមត្ថភាពនៃស្ថានីយ៍សុខាភិបាលឃុំ ធានាធនធានមនុស្សដល់ស្ថានីយ៍សុខាភិបាល ក្រសួងស្នើឱ្យឆ្លាស់គ្នាបញ្ជូនវេជ្ជបណ្ឌិតនៅថ្នាក់ឃុំ ទៅថ្នាក់ស្រុក ដើម្បីពិនិត្យ និងព្យាបាល សិក្សា និងស្រាវជ្រាវ។ បង្កើតប្រព័ន្ធពិនិត្យនិងព្យាបាលពីចម្ងាយ បង្កើតក្រុមគ្រូពេទ្យគ្រួសារ៖ រួមទាំងវេជ្ជបណ្ឌិតសាធារណៈ និងឯកជន”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ