06/05/2021 14:09 GMT+7 Email Print Like 0

វិស័យធនាគារបន្តខិតខំប្រឹងប្រែងដើម្បីបំពេញតួនាទីសំខាន់នៃសេដ្ឋកិច្ច

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញចូលរួមនិងថ្លែងក្នុងពិធីអបអរសាទរខួបលើកទី ៧០ នៃទិវាបង្កើតធនាគាររដ្ឋវៀតណាម (៦ ឧសភា ១៩៣១-៦ ឧសភា ២០២១)។

ដោយសង្កត់ធ្ងន់លើវិស័យធនាគារដែលជា “សរសៃឈាមនៃសេដ្ឋកិច្ច” លោកអគ្គលេខាបក្សបានស្នើដល់កម្មាភិបាលទាំងអស់នៅក្នុងវិស័យធនាគារ អនុវត្តន៍ឲ្យបានល្អនូវសេច ក្តីសម្រេចចិត្តនៃមហាសន្និបាតលើក ទី ១៣ របស់បក្ស ជាពិសេសគោល ការណ៍ គោលមាគ៌ារបស់បក្សស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិយាយរួមនិងការផ្លាស់ប្តូរថ្មី អភិវឌ្ឍ ន៍វិស័យធនាគារនិយាយដោយឡែក។ ជាងនេះទៅទៀត ត្រូវមានការសម្របសម្រួលដោយសុខដុមជាមួយ គោលនយោបាយផ្សេងទៀត ដើម្បីស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណានិងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងស្ថេរភាពរូបីយប័ណ្ណ និងទីផ្សារប្តូរប្រាក់បរទេស។

“រូបិយវត្ថុ ធនាគារគឺជាកត្តាសំខាន់ហើយក៏មានលក្ខណៈរសើប មានលក្ខណៈជាប្រព័ន្ធនិងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ ហេតុដូច្នេះចាំបាច់ត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើការផ្លាស់ប្តូរស្ថាប័នគោលនយោបាយនិងការងាររៀបចំកម្មាភិបាល ដើម្បីបង្កើនសមត្ថភាពនិងប្រសិទ្ធភាពនៃការគ្រប់គ្រង  គោលនយោបាយរូបិយវត្ថុរបស់ធនាគាររដ្ឋនិងលើកកម្ពស់ប្រសិទ្ធភាពការធានាគុណភាពនិងសុវត្ថិ ភាពរបស់ប្រព័ន្ធទាំងមូល”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស Nguyen Phu Trong។

យោងតាមលោកអគ្គលេខាបក្ស វិស័យធនាគារគួរតែបន្តជំរុញការធ្វើបច្ចុប្បន្នភាពសុក្រិដ្ឋនិងអនុវត្តន៍ គម្រោងរៀបចំរចនាសម្ព័ន្ធប្រព័ន្ធឥណទានឡើងវិញ ទាក់ទងនឹងការដោះស្រាយបំណុលអាក្រក់។ ស្ថាប័នឥណទានត្រូវតែខិតខំដើម្បីឈានទៅរកនិន្នាការអភិវឌ្ឍន៍ថ្មីនៅក្នុងតំបន់និងនៅលើពិភពលោក ក៏ដូចជា ខិតខំដើម្បីក្លាយជាស្ថាប័នឥណទាននៅលើកម្រិតតំបន់និងមួយជំហានៗ ឆ្ពោះទៅរកពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ