ព្រឹត្តិការណ៍ - បុគ្គល វិរនារីបីហុង កែប្រែដីអាល់កាឡាំង(ដីមានជាតិជូរ) 14/03/2016 លោកយាយបីហុង ជានារីដំបូងបង្អស់នៅតំបន់វាលទំនាបទន្លេគឺឡុង បានរដ្ឋប្រទានកិត្តនាមជាវិរនារីពលកម្ម លើកដំបូងនៅឆ្នាំ១៩៨៦ ពេលគាត់ទើបមានអាយុ៣៦ឆ្នាំ។ លោកយាយមានស្នាដៃពិសេស ក្នុងការងារកាប់ឆ្ការយកជំនះលើវាលដុងថាមមើយ ដើម្បីធ្វើស្រូវ។ យើងខ្ញុំមកដល់ទីរួមស្រុកកៀនតឿង ខេត្តឡុងអាន សាកសួរផ្ទះរបស់លោកយាយបីហុង មាមីងនៅទីនេះស្ទើរតែទាំងអស់គ្នានរណាក៏ដឹងស្គាល់គាត់ដែរ។ ពាក្យហៅ “លោកយាយបើកគោយន្ត” ឬ “វិរនារីបីហុងជើងអាល់កាឡាំង” ជារបៀបហៅស្និទ្ធស្នាលដែលអ្នកទាំងអស់គ្នា ប្រើដើម្បីលើកសរសើរលោកយាយ ជាមនុស្សពូកែម្នាក់ក្នុងរបរកាប់ឆ្ការសាបព្រោះស្រូវ។ លោកយាយបីហុងឈ្មោះក្នុងលិខិតកំណើត គឺវ៉ធីហុង កើតឆ្នាំ១៩៥០ ជាកូនស្រីទីប្រាំមួយក្នុងគ្រួសារកសិករ ទើបបានហៅថាបីហុង តាមរបៀបហៅរបស់អ្នកស្រុកណាមបូ។ កាលនៅកុមារ លោកយាយបីហុងធ្លាប់ជាអ្នកនាំសារចែវទូកបីសន្លឹក ក្នុងតំបន់ដុងថាបមើយ ដើម្បីប្រគល់សំបុត្រ ឯកសារបម្រើកងទ័ពរំដោះវាយអាមេរិក។ ដោយហេតុនោះ ចារិកទ្រាំលំបាកនិងឧស្សាហ៍របស់លោកយាយបីហុង មានដើមកំណើតមកពីសម័យនោះ។ ពេលទឹកដីបានឯកភាព រដ្ឋមានគោលការណ៍កាប់ឆ្ការវាលដុងថាបមើយ និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសធ្វើស្រូវលើដីអាល់កាឡាំង លោកយាយបីហុងយល់ឃើញនេះ គឺជាឱកាសប្រលូកខ្លួននិងធ្វើម្ចាស់តំបន់ដីភូមិកំណើត។ ដោយបាតដៃទាំងគូមិនរុញរាលលំបាក លោកយាយកាប់ឆ្ការដើមអំពូល ដើមកោងកាង បានជាង៣០ហិកតា ហើយអនុវត្តវិធិសាស្រ្តនាំទឹកចូលស្រែ បង្ហូតជាតិជូរជំរះអាល់កាឡាំង កៀរល្បាប់ បាចជីដើម្បីធ្វើស្រូវ។ ធ្វើបណ្តើររៀនសូត្របណ្តើរ និងបទពិសោធន៍បណ្តើរ សន្សឹមៗលោកយាយបីហុងក៏ដឹងច្បាស់នូវរាល់មុខជម្ងឺរបស់ដើមស្រូវ ដឹងអ្វីៗទាំងអស់ដែលពាក់ព័ន្ធដល់ទិន្នផលស្រូវ សាបព្រោះស្រូវ បង្ហូតជាតិអាល់កាឡាំង។ល។ ក្រៅពីនេះ លោកយាយហុងនៅរៀនបច្ចេកទេសនិងសម្រេចជោគជ័យ ដោយខ្លួនឯងក្នុងការធ្វើស្រូវពីររដូវ និងបីរដូវលើតំបន់ដីដុងថាបមើយ ជ្រាបជាតិអាល់កាឡាំងដ៏ធ្ងន់នេះ។ ទូទាំងខេត្តឡុងអានថ្ងៃនោះ មានតែលោកយាយបីហុងជានារីម្នាក់គត់ ចេះបើកបរគោយន្តដើម្បីភ្ជួររាស់ធ្វើស្រូវ។ លោកយាយវ៉ធីហុង ជានារីម្នាក់ដំបូងនៅតំបន់វាលទំនាបទន្លេគឺឡុង បានរដ្ឋប្រទានកត្តិនាមវិរពលកម្ម ពេលគាត់ទើបមានអាយុ៣៦ឆ្នាំ។ រូបថត៖ ឡេមិញ លោកយាយវ៉ធីហុងជាមួយមាមីងកសិករចេញពិនិត្យមើលស្រែ។ រូបថត៖ ថុងហាយ លោកយាយបីហុងផ្លាស់ប្តូរបទពិសោធន៍ធ្វើស្រូវលើដីអាល់កាឡាំងជាមួយមាមីងកសិករ។ រូបថត៖ ឡេមិញ រាប់សិបឆ្នាំប្រលូកជាមួយតំបន់ដីអាល់កាឡាំង ទើបលោកយាយយល់ច្បាស់ពីលក្ខណៈដើមស្រូវនៅតំបន់ដុងថាបមើយ។ រូបថត៖ ឡេមិញ លោកយាយវ៉ធីហុងបានកាប់ឆ្ការ ស្មៅ ដើមកោងកាងដុះស្រុះសា្រយដើម្បីធ្វើស្រូវ។ រូបថត៖ ឡេមិញ ដោយមានស្នាដៃពិសេសក្នុងការងារកាប់ឆ្ការធ្វើស្រូវ លោកយាយបីហុងបានប្រទានកត្តិនាមពិសេសដ៍កម្រជាច្រើន។ រូបថត៖ ថុងហាយ ការងារកាប់ឆ្ការធ្វើស្រូវបង្កើនរដូវ បង្កើនទិន្នផលដើម្បីទទួលបានស្រូវអង្ករច្រើន របស់លោកយាយហុង ពេលនោះមានអត្ថន័យនាំមុខ ជាគំរូធ្វើស្រូវជោគជ័យលើដីអាល់កាឡាំង ធ្វើឲ្យប្រជាកសិករនៅតំបន់វាលទំនាបទន្លេគឺឡុងកោតសរសើរ និងរៀនសូត្រតាម។ ចាប់ពីការធ្វើបានតែមួយរដូវក្នុងមួយឆ្នាំ សម្រេចទិន្នផលប្រហែល១ដល់២តោន ក្នុងមួយហិកតា ឥឡូវនេះលោកយាយហុងធ្វើស្រូវបានពីររដូវ ជួនកាលបីរដូវទៀតផង ដោយមានទិន្នផលប្រហែល៧ដល់៨តោន ក្នុងមួយហិកតា ដោយឡែកមានមួយឆ្នាំឡើងដល់១០ដល់១១តោន។ នៅមហាសន្និបាតវិរយុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេសឆ្នាំ១៩៨៦ នារីកសិករវ៉ធីហុងនៅឡុងអាន ពេលនោះគាត់ទើបមានអាយុ៣៦ឆ្នាំ បានរដ្ឋប្រទានកត្តិនាមវីរពលកម្ម ធ្វើឲ្យមនុស្សរាល់គ្នាកោតសរសើរ។ ពិសេសពេលនោះ លោកយាយបីហុង នៅជាមនុស្សម្នាក់ក្នុងចំណោមអ្នកតំណាងបានអញ្ជើញឡើងថ្លែងរបាយការណ៍សមិទ្ធិផលកសិកម្មចំពោះមហាសន្និបាត។ រំលឹករឿងដើម លោកយាយបីហុងសុភាពនិយាយថាៈ “ខ្ញុំធ្វើស្រូវមិនមានដើម្បីប្រឡងប្រណាំង គឺដើម្បីរួចចាក់ពីភាពក្រីក្រ យកជំនះធម្មជាតិដោយបាតដៃ និងបញ្ញារបស់ខ្លួន៕ អត្ថបទ៖ សើនងៀ រូបថត៖ ឡេមិញនិងថុងហាយ

លោកយាយបីហុង ជានារីដំបូងបង្អស់នៅតំបន់វាលទំនាបទន្លេគឺឡុង បានរដ្ឋប្រទានកិត្តនាមជាវិរនារីពលកម្ម លើកដំបូងនៅឆ្នាំ១៩៨៦ ពេលគាត់ទើបមានអាយុ៣៦ឆ្នាំ។ លោកយាយមានស្នាដៃពិសេស ក្នុងការងារកាប់ឆ្ការយកជំនះលើវាលដុងថាមមើយ ដើម្បីធ្វើស្រូវ។ យើងខ្ញុំមកដល់ទីរួមស្រុកកៀនតឿង ខេត្តឡុងអាន សាកសួរផ្ទះរបស់លោកយាយបីហុង មាមីងនៅទីនេះស្ទើរតែទាំងអស់គ្នានរណាក៏ដឹងស្គាល់គាត់ដែរ។ ពាក្យហៅ “លោកយាយបើកគោយន្ត” ឬ “វិរនារីបីហុងជើងអាល់កាឡាំង” ជារបៀបហៅស្និទ្ធស្នាលដែលអ្នកទាំងអស់គ្នា ប្រើដើម្បីលើកសរសើរលោកយាយ ជាមនុស្សពូកែម្នាក់ក្នុងរបរកាប់ឆ្ការសាបព្រោះស្រូវ។ លោកយាយបីហុងឈ្មោះក្នុងលិខិតកំណើត គឺវ៉ធីហុង កើតឆ្នាំ១៩៥០ ជាកូនស្រីទីប្រាំមួយក្នុងគ្រួសារកសិករ ទើបបានហៅថាបីហុង តាមរបៀបហៅរបស់អ្នកស្រុកណាមបូ។ កាលនៅកុមារ លោកយាយបីហុងធ្លាប់ជាអ្នកនាំសារចែវទូកបីសន្លឹក ក្នុងតំបន់ដុងថាបមើយ ដើម្បីប្រគល់សំបុត្រ ឯកសារបម្រើកងទ័ពរំដោះវាយអាមេរិក។ ដោយហេតុនោះ ចារិកទ្រាំលំបាកនិងឧស្សាហ៍របស់លោកយាយបីហុង មានដើមកំណើតមកពីសម័យនោះ។ ពេលទឹកដីបានឯកភាព រដ្ឋមានគោលការណ៍កាប់ឆ្ការវាលដុងថាបមើយ និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសធ្វើស្រូវលើដីអាល់កាឡាំង លោកយាយបីហុងយល់ឃើញនេះ គឺជាឱកាសប្រលូកខ្លួននិងធ្វើម្ចាស់តំបន់ដីភូមិកំណើត។ ដោយបាតដៃទាំងគូមិនរុញរាលលំបាក លោកយាយកាប់ឆ្ការដើមអំពូល ដើមកោងកាង បានជាង៣០ហិកតា ហើយអនុវត្តវិធិសាស្រ្តនាំទឹកចូលស្រែ បង្ហូតជាតិជូរជំរះអាល់កាឡាំង កៀរល្បាប់ បាចជីដើម្បីធ្វើស្រូវ។ ធ្វើបណ្តើររៀនសូត្របណ្តើរ និងបទពិសោធន៍បណ្តើរ សន្សឹមៗលោកយាយបីហុងក៏ដឹងច្បាស់នូវរាល់មុខជម្ងឺរបស់ដើមស្រូវ ដឹងអ្វីៗទាំងអស់ដែលពាក់ព័ន្ធដល់ទិន្នផលស្រូវ សាបព្រោះស្រូវ បង្ហូតជាតិអាល់កាឡាំង។ល។ ក្រៅពីនេះ លោកយាយហុងនៅរៀនបច្ចេកទេសនិងសម្រេចជោគជ័យ ដោយខ្លួនឯងក្នុងការធ្វើស្រូវពីររដូវ និងបីរដូវលើតំបន់ដីដុងថាបមើយ ជ្រាបជាតិអាល់កាឡាំងដ៏ធ្ងន់នេះ។ ទូទាំងខេត្តឡុងអានថ្ងៃនោះ មានតែលោកយាយបីហុងជានារីម្នាក់គត់ ចេះបើកបរគោយន្តដើម្បីភ្ជួររាស់ធ្វើស្រូវ។ លោកយាយវ៉ធីហុង ជានារីម្នាក់ដំបូងនៅតំបន់វាលទំនាបទន្លេគឺឡុង បានរដ្ឋប្រទានកត្តិនាមវិរពលកម្ម ពេលគាត់ទើបមានអាយុ៣៦ឆ្នាំ។ រូបថត៖ ឡេមិញ លោកយាយវ៉ធីហុងជាមួយមាមីងកសិករចេញពិនិត្យមើលស្រែ។ រូបថត៖ ថុងហាយ លោកយាយបីហុងផ្លាស់ប្តូរបទពិសោធន៍ធ្វើស្រូវលើដីអាល់កាឡាំងជាមួយមាមីងកសិករ។ រូបថត៖ ឡេមិញ រាប់សិបឆ្នាំប្រលូកជាមួយតំបន់ដីអាល់កាឡាំង ទើបលោកយាយយល់ច្បាស់ពីលក្ខណៈដើមស្រូវនៅតំបន់ដុងថាបមើយ។ រូបថត៖ ឡេមិញ លោកយាយវ៉ធីហុងបានកាប់ឆ្ការ ស្មៅ ដើមកោងកាងដុះស្រុះសា្រយដើម្បីធ្វើស្រូវ។ រូបថត៖ ឡេមិញ ដោយមានស្នាដៃពិសេសក្នុងការងារកាប់ឆ្ការធ្វើស្រូវ លោកយាយបីហុងបានប្រទានកត្តិនាមពិសេសដ៍កម្រជាច្រើន។ រូបថត៖ ថុងហាយ ការងារកាប់ឆ្ការធ្វើស្រូវបង្កើនរដូវ បង្កើនទិន្នផលដើម្បីទទួលបានស្រូវអង្ករច្រើន របស់លោកយាយហុង ពេលនោះមានអត្ថន័យនាំមុខ ជាគំរូធ្វើស្រូវជោគជ័យលើដីអាល់កាឡាំង ធ្វើឲ្យប្រជាកសិករនៅតំបន់វាលទំនាបទន្លេគឺឡុងកោតសរសើរ និងរៀនសូត្រតាម។ ចាប់ពីការធ្វើបានតែមួយរដូវក្នុងមួយឆ្នាំ សម្រេចទិន្នផលប្រហែល១ដល់២តោន ក្នុងមួយហិកតា ឥឡូវនេះលោកយាយហុងធ្វើស្រូវបានពីររដូវ ជួនកាលបីរដូវទៀតផង ដោយមានទិន្នផលប្រហែល៧ដល់៨តោន ក្នុងមួយហិកតា ដោយឡែកមានមួយឆ្នាំឡើងដល់១០ដល់១១តោន។ នៅមហាសន្និបាតវិរយុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេសឆ្នាំ១៩៨៦ នារីកសិករវ៉ធីហុងនៅឡុងអាន ពេលនោះគាត់ទើបមានអាយុ៣៦ឆ្នាំ បានរដ្ឋប្រទានកត្តិនាមវីរពលកម្ម ធ្វើឲ្យមនុស្សរាល់គ្នាកោតសរសើរ។ ពិសេសពេលនោះ លោកយាយបីហុង នៅជាមនុស្សម្នាក់ក្នុងចំណោមអ្នកតំណាងបានអញ្ជើញឡើងថ្លែងរបាយការណ៍សមិទ្ធិផលកសិកម្មចំពោះមហាសន្និបាត។ រំលឹករឿងដើម លោកយាយបីហុងសុភាពនិយាយថាៈ “ខ្ញុំធ្វើស្រូវមិនមានដើម្បីប្រឡងប្រណាំង គឺដើម្បីរួចចាក់ពីភាពក្រីក្រ យកជំនះធម្មជាតិដោយបាតដៃ និងបញ្ញារបស់ខ្លួន៕ អត្ថបទ៖ សើនងៀ រូបថត៖ ឡេមិញនិងថុងហាយ
អត្ថបទផ្សេងទៀត លោក ង្វៀន ឌិញ ទឺ (Nguyen Dinh Tu) - អ្នកថែរក្សាអនុស្សាវរីយ៍ប្រវត្តិសាស្ត្រទីក្រុង ហូជីមិញ01/08/2026ព្រឹត្តិការណ៍ - បុគ្គលក្នុងវ័យ ១០៦ឆ្នាំ អ្នកស្រាវជ្រាវ ង្វៀន ឌិញ ទឺ (Nguyen Dinh Tu) នៅតែឧស្សាព្យាយាមធ្វើការជារៀងរាល់ថ្ងៃ ដោយបន្តសរសេរសៀវភៅ និងថែរក្សារឿងរ៉ាវប្រវត្តិសាស្ត្រអំពី តំបន់ យ៉ាឌិញ - សាយហ្គន - ទីក្រុងហូជីមិញ។ លោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ហ៊ឺវ សឺន (Tran Huu Son) -"អ្នកច្បាំងលាក់មុខ" នៃបណ្ដាភូមិវៀតណាម10/07/2026ព្រឹត្តិការណ៍ - បុគ្គលលោក ហូ ក្វាងគួ (Ho Quang Cua) - អ្នកបញ្ជូនគ្រាប់អង្ករវៀតណាម ចេញទៅកាន់ពិភពលោក25/06/2026ព្រឹត្តិការណ៍ - បុគ្គលលោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន23/06/2026ព្រឹត្តិការណ៍ - បុគ្គលបណ្តឹងជាតិពុលពណ៌លឿងទុំ របស់លោកស្រី Tran To Nga នៅចំពោះមុខនឹងឱកាសផ្នែកច្បាប់ថ្មីនៅបារាំង13/06/2026ព្រឹត្តិការណ៍ - បុគ្គលពិធីសម្ពោធស្តូបមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តពោធិ៍សាត់13/06/2026ព្រឹត្តិការណ៍ - បុគ្គលអ្នក “រក្សាភ្នក់ភ្លើង” របរតម្បាញសំពត់សង្កិមរបស់បងប្អូនជនជាតិ ម៉្នុង08/06/2026ព្រឹត្តិការណ៍ - បុគ្គល អត្ថបទផ្សេងទៀត