19/02/2019 09:35 GMT+7 Email Print Like 0

វិនិយោគអភិវឌ្ឍន៍ទេសចរណ៍តំបន់ភាគកណ្ដាល - Tay Nguyen ក្នុងទឹកប្រាក់ជាង ២៨ លានលានដុង


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VGP/Quang Hiếu)

 នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បាន​រៀប​ចំ​សន្និសីទ​សារ​ព័ត៌មាន​ប្រកាស​លទ្ធផល នៃកិច្ចប្រជុំអភិវឌ្ឍន៍ទេសចរណ៍ តំបន់ភា​គកណ្ដាល - Tay Nguyen ឆ្នាំ​ ២០១៩ ដែលទើបនឹងបានប្រ​ព្រឹត្តិទៅនៅនាថ្ងៃទី១៦ ខែកុ​ម្ភៈ នៅទីក្រុងហ្វេ។ ​
 
នាយករដ្ឋមន្ត្រីវៀត​ណាមលោក Nguyen Xuan Phuc ​បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ច​ប្រជុំនេះ។ កិច្ចប្រជុំនេះ​មាន​ការ​ចូលរួមរបស់តំណាងជាង ៧​០០ នាក់ ដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័​ន មជ្ឈឹមនានា ខេ​ត្ត ក្រុង​ចំនួន​ ១៩ នៅតំបន់ភាគកណ្ដាល​ និង Tay Nguyen អ្នកជំ​នាញ អ្នកវិទ្យា​សាស្ត្រ​ អង្គ​កា​រ​អន្តរ​ជាតិ​ប្រចាំ​នៅ​វៀត​​ណាម​ និងសហគ្រាស​ វិនិយោគិននានា។ នៅទីនេះ អ​ង្គប្រជុំបានលើកសំណើរចំ​នួន​ ៣០ ជូន​រដ្ឋាភិបាល​ នាយករដ្ឋមន្ត្រី និងក្រសួង​ ស្ថានប័នពាក់ព័ន្ធនានា អំពី​ការអភិវឌ្ឍទេសចរណ៍​នៅតំបន់ ភាគ​កណ្ដាល​ និង​ Tay Nguyen។​
 
នៅក្នុងកិច្ចប្រជុំនេះ​ មានគម្រោងចំនួន ១៨ របស់​វិនិយោគិន​ចំនួន ១៥ រូប ត្រូវ​បាន​ប្រគល់​សេចក្ដី​សម្រេច​ស្ដីពីគោល​ការណ៍​វិនិយោគ ដោយមានទុនចុះប​ញ្ជីសរុប ជាង ២៨ លាន​លាន​ដុង ចុះហត្ថ​លេខាលើឯ​កសារ​សហប្រតិ​បត្តិការយុទ្ធសាស្ត្រ​ចំនួន ៤ ក៏ដូចជាប្រព្រឹត្តិទៅជំនួបរវាងថ្នា​ក់ដឹកនាំខេត្ត ក្រុង ជាមួ​យសហ​គ្រាស និង​រវាង​សហគ្រាស ជាមួយសហក្រាស សំដៅស្វែងរកឱកាសធ្វើអាជីវកម្ម​ និងវិ​និយោគ​ផងដែរ​៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ