• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការផ្លាស់ប្តូរប្រកបដោយភាពច្នៃប្រឌិត-សសរស្តម្ភសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅវៀតណាម


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី
 

 នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមក្នុងសន្និសីទស្តីពី វិទ្យាសាស្ត្រ បច្ចេក​វិទ្យានិង​ការ​ផ្លាស់​ប្តូរ​ថ្មី​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​-សសរ​ស្តម្ភ​សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-ស​ង្គមនៅវៀតណាម។
 ​
អញ្ជើញ​ថ្លែងមតិនៅឯសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះ​ការ​ចែក​រំលែក​បទពិសោធន៍របស់ដៃគូបរទេស សម្រាប់ការអភិ វឌ្ឍសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរថ្មី​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​នៅវៀតណាម។ លោកនាយករដ្ឋម​ន្ត្រីបានលើកឡើងថា រូ​បសណ្ឋាន​កំណើន​ដោយ​អាស្រ័យ​លើប្រាក់​ទុន​និងកម្លាំងពលករ គឺត្រូវប​ង្វែទិស ទៅការអភិវឌ្ឍសេដ្ឋកិច្ចឌីជី​ថល ដោយផ្អែក​លើការ​ផ្លាស់​ប្តូរ​ថ្មីប្រកប​ដោយ​ភាពច្នៃប្រឌិត រួមទាំងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៀត ផង។ នេះជាជំហានសំខាន់ ដើម្បីវៀតណាម​អាច​គេចផុតពីអន្ទាក់ចំណូ​លមធ្យម។
 
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “សហគ្រាសទាំងអស់គួរយល់ថា ការ​វិនិយោគ​សម្រាប់​ការស្រាវជ្រាវនិងការអភិវឌ្ឍគឺជាផ្លូវដ៏ខ្លីបំផុត ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ បង្កើន​សមិទ្ធភាព​ប្រកួតប្រ​ជែងនិងអភិ វឌ្ឍន៍ប្រកបដោយចីរភាពជាង។ ​ក្នុងបរិបទនៃការធ្វើសមាហរ​ណកម្មនោះ កម្រិតប្រកួ​តប្រជែងកាន់តែតឹងរឹង​ជាងនោះ គឺទាមទារឲ្យមាន​ការវិនិយោគ​និង​អភិវឌ្ឍន៍​សមត្ថ​ភាព​បច្ចេក​វិទ្យា ​រួមមានការស្រាវជ្រាវនិងការអ​ភិវឌ្ឍផង។ ហើយការ​លើកកម្ពស់​សមត្ថភាព​ផ្លាស់ប្តូរ​ថ្មី​ប្រកប​ដោយភា​ពច្នៃ​ប្រឌិត​ កាន់តែចាំបាច់ ដើម្បីសហគ្រាសអាចដណ្តើមបានទីតាំងខ្ពស់ជាងក្នុងខ្សែសង្វាក់តម្លៃសកល។ ប្រការ​ពិសេស​ គឺ យើងត្រូវចាត់ទុក សហគ្រាសគឺជាគោលនៃប្រព័ន្ធផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត”។
 
នៅក្នុង​សន្និសីទនេះ ជំនាញការ និងអ្នកវិទ្យាសាស្ត្របានធ្វើការបំភ្លឺច្បាស់នូវតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេក​វិទ្យានិង​ការ​ផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃ​ប្រឌិត ដោយចាត់ទុកហាក់ដូ​ចជា សសរស្តម្ភ​ដ៏សំខាន់​ក្នុងកា​រអភិ​វឌ្ឍសេដ្ឋ​កិច្ច-សង្គម ព្រមទាំ​ងដាក់ចេញអនុសាសន៍​នូវដំណោះស្រាយ​និង​គោលនយោបាយ​ជាក់ស្តែង​សម្រា​ប់​វៀត​ណាមផ​ងដែ​រ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top