• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ល្បឿនឆ្លងរាលដាកនៃជំងឺកូវីដ ១៩ នៅលើពិភពលោកកំពុងថយចុះ

យោងតាមការស្ថិតិរបស់គេហទំព័រ worldometers.info ថាគិតត្រឹមព្រឹកថ្ងៃទី ៧ ខែកុម្ភៈ (ម៉ោង UCT) ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ១០៦ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ២,៣ លាននាក់ផងដែរ។

អ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) លោកស្រី Maria van Kerkhovenនាពេលថ្មីៗនេះបានប្រកាសថា យោងតាមការសិក្សាស្រាវជ្រាវរបស់  WHO ថា ល្បឿនឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅលើពិភពលោកកំពុងថយចុះ។ យោងតាមអ្នកជំនាញរូបនេះថា នេះគឺជា សញ្ញាល្អនៅពេលដែលចំនួនករណីឆ្លងថ្មីមាននិន្នាការថយចុះជារៀងរាល់ថ្ងៃនៅតាមប្រទេសជាច្រើននៅលើពិភពលោក។ មូលហេតុដែលធ្វើឲ្យ ល្បឿនឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅលើពិភពលោកកំពុងថយចុះគឺដោយសារប្រទេសជាច្រើន បានអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក្នុងនោះមានការចាក់វ៉ាក់សាំងបង្ការជំងឺយ៉ាងទូលំទូលាយផងដែរ។

សូមបញ្ជាក់ដែរថា យោងតាមការស្ថិតិរបស់គេហទំព័រ worldometers.info ថាគិតត្រឹមព្រឹកថ្ងៃទី ៧ ខែកុម្ភៈ (ម៉ោង UCT) ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ១០៦ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ២,៣ លាននាក់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top