08/08/2019 11:07 GMT+7 Email Print Like 0

ល្បឿនកំណើនប្រជាជនកម្ពុជាបានដើរយឺតឡើងវិញក្រោយរយៈពេល ១០ ឆ្នាំ


ល្បឿនកំណើនប្រជាជនកម្ពុជាបានដើរយឺតឡើងវិញក្រោយរយៈពេល ១០ ឆ្នាំ (រូបថត៖ vnanet)
 

 នាថ្ងៃទី០៧ ខែសីហា ឆ្នាំ​២០១៩ កម្ពុជាបានចេញផ្សាយលទ្ធផល បណ្តោះ​អាសន្ន​ជំរឿន​ទូទៅ​ប្រជាជន​នៅកម្ពុជា​ឆ្នាំ​២០១៩​ តាមនោះអត្រាកំណើនប្រជាជននៃប្រទេសនេះមានទិសដៅថយចុះឡើងវិញ។
 
ទីភ្នាក់ងារ​សារព័ត៌មានកម្ពុជាបានដកស្រង់ពាក្យសំដីរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រ​សួង​មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ បានឲ្យ​ដឹងថា គិតរហូតដល់ថ្ងៃទី៣ ខែមិនាឆ្នាំ២០១៩ កម្ពុជាមានចំនួនប្រជាជនជិត ១៥,៣០០,០០០ នាក់។ សម្ដេច​ក្រ​ឡាហោម ស ខេង បានបន្តទៀតថាអ្នកជំនាញការបានត្រួតពិនិត្យនិងផ្ទៀងផ្ទាត់រួចជាស្រេច ដោយ​កត់​សម្គាល់​ថាល្បឿន​ជំរឿន​ប្រជាជន​របស់​កម្ពុ​ជា​មាន​និន្នា​ការ​ដើរ​យឺត​យាវ​ឡើង​វិញ​ដោយ​សារ​អត្រា​កំណើត​ទាប​ជាង។ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា អត្រាកំណើនប្រជាជនប្រចាំឆ្នាំរបស់កម្ពុជា បាន​ធ្លាក់ចុះ​ពី ១,៥% ក្នុងចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០០៨ ហើយចុះត្រឹមតែ ១,២ % ក្នុងចន្លោះពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០១៩ ក៏ប៉ុន្តែ​ល្បឿន​កំណើន​ប្រជាជន​ប្រចាំឆ្នាំ​របស់​ប្រទេស​នេះនាពេល​ថ្មីៗ​នេះនៅ​តែមាន​កំរិត​ខ្ពស់​ជាងល្បឿន​កំណើន​ប្រជាជនធម្យមនៅតំបន់អាស៊ីអាគ្នេយ៍​ ១% ផងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ