• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Nguyen Xuan Phuc ជូបសន្ទនាជាមួយថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ច ក្នុងឱកាសសប្ដាហ៍ជាន់ខ្ពស់ APEC


លោក Nguyen Xuan Phuc ជូបសន្ទនាជាមួយថ្នាក់ដឹកនាំ
នៃបណ្ដាខឿនសេដ្ឋកិច្ច ក្នុងឱកាសសប្ដាហ៍ជាន់ខ្ពស់ APEC 

នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern ក្នុងឱកាសលោកស្រីចូលរួមសន្និសីទជាន់ខ្ពស់ APEC ២០១៧ នៅ Da Nang។ នៅទីនេះ ភាគីទាំងពីរបានវាយតំលៃថា ទំនាក់ទំនងវៀតណាម - នូវែល​សេឡង់​កំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ និងកាន់តែជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគីទាំងពីរឯកភាពបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ និងជួបប្រាស្រ័យប្រជាជន។

ក៏នាព្រឹកថ្ងៃទី ១០ វិច្ឆិកា លោក Nguyen Xuan Phuc បានអញ្ជើញជួបចរចាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull។ នៅទីនេះ រដ្ឋមន្ត្រីទាំងពីររូបបានសម្ដែងការពេញចិត្តចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លាក្នុងទំនាក់ទំនងវៀតណាម - អូស្ត្រាលី បន្ទាប់ពីពេលចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើនដៃគូលើគ្រប់ជ្រុងជ្រោយ ឆ្នាំ២០១៥។ ដោយផ្អែកលើគ្រឹះស្ថានដ៏រឹងមាំនេះ ភាគីទាំងពីរឯកភាពឆាប់លើកកំពស់ទំនាក់ទំនងវៀតណាម - អូស្ត្រាលីជាដៃគូយុទ្ធសាស្រ្ត។

ក៏ក្នុងថ្ងៃដដែល នៅក្នុងជំនួបសន្ទនាជាមួយសហគ្រាសឈានមុខគេរបស់អូស្ត្រាលី ក្នុងវិស័យសុខាភិបាល ផលិតកម្ម កែច្នៃ ប្រេងឧស្ម័នអាកាសចរណ៍និងផលិតផលកសិកម្មដែលមានគុណភាពខ្ពស់នោះ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះសហគ្រាសអូស្រ្តាលីដែលបានមកវៀតណាម អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់  CEO ក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់ APEC ២០១៧ ហើយវាយតម្លៃខ្ពស់លើតួនាទីរបស់សហគ្រាសក្នុងការជំ​រុញ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាមនិងអូស្ត្រាលី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top