02/02/2021 10:38 GMT+7 Email Print Like 0

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ចុះត្រួតពិនិត្យការងារបង្ការ ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺ Covid-19 នៅខេត្ត Hai Duong និង Quang Ninh

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ស្ដាប់ការរាយការណ៍នៅប៉ុស្តិ៍ត្រួតពិនិត្យបង្ការទប់ស្កាត់ជម្ងឺ Covid-19 នៅលើផ្លូវជាតិលេខ៣៧ ឆ្លងកាត់ទីក្រុង Chi Linh ខេត្ត Hai Duong។ (រូបថត៖ VGP)
 

នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពព្យាបាលក៏ដូចជាការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត នៅខេត្តទាំង២ Hai Duong និង Quang Ninh។

ក្រោយរយៈពេល៤ថ្ងៃប្រមូលកម្លាំងអនុវត្តការងារបង្ការ ប្រយុទ្ធប្រឆាំងនឹង ជម្ងឺរាតត្បាតយ៉ាងប្ដូរផ្ដាច់ នៅពេលនេះស្ថានភាពនៅទីក្រុង Chi Linh ខេត្ត Hai Duong ត្រូវបានគ្រប់គ្រងជាស្ថាពរ ហើយចំនួនអ្នកឆ្លងជម្ងឺក៏ថយចុះជាបណ្ដើរៗផងដែរ។

អញ្ជើញចុះត្រួតពិនិត្យនៅទីរួមស្រុក Dong Trieu ខេត្តQuang Ninh លោកឧប នាយករដ្ឋមន្រ្តី Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ប្រព័ន្ធ នយោបាយនិងការស្រុះចិត្តគំនិតរបស់ប្រជាជនក្នុងការអនុវត្តវិធានការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតយ៉ាងម៉ឺងម៉ាត់និងប្រកបដោយប្រសិទ្ធភាព។ លោកឧបនាយក រដ្ឋមន្រ្តី Vu Duc Dam ជឿជាក់ថា ដោយមានវិធានការយ៉ាងឆាប់រហ័សនិងប្ដូរផ្ដាច់ ដែលកំពុងត្រូវបានអនុវត្តនៅខេត្តទាំងពីរនេះ ជម្ងឺរាតត្បាតនឹងត្រូវបានគ្រប់គ្រង ជាស្ថាពរមុនបុណ្យតេតប្រពៃណីឆ្នាំ២០២១ជាក់ជាពុំខាន។

ពាក់ព័ន្ធដល់ស្ថានភាពជម្ងឺ Covid-19 នៅវៀតណាមផងដែរ នាព្រឹកថ្ងៃទី១ កុម្ភៈ វៀតណាមបានកត់ត្រាករណីឆ្លងក្នុងសហគមន៍ចំនួន២ករណីបន្ថែមទៀត នៅទីក្រុងហាណូយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ