29/07/2021 20:24 GMT+7 Email Print Like 0

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលេខាទី ១ នៃបក្សកុម្មុយនិស្តគុយបា

នាយប់ថ្ងៃទី ២៧ ខែកក្កដា អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Miguel Díaz-Canel Bermudez លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា។
 

អគ្គលេខាបក្ស លោក Nguyen Phu Trong (រូបថត៖ TTXVN)



ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិធានការដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរនិងប្រទេសទាំងពីរនាពេលខាងមុខ; សង្កត់ធ្ងន់លើការពង្រឹងការផ្លាស់ប្តូរជាន់ខ្ពស់សម្រាប់ការកំណត់ទិសជាយុទ្ធសាស្ត្រ ចែករំលែកបទពិសោធន៍លើបញ្ហាដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក; ជំរុញយន្តការកិច្ចសហប្រតិបត្តិការដែលមានស្រាប់ អនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាព ព្រមទាំងសិក្សាស្រាវជ្រាវលើវិស័យថ្មីៗ ដែលភាគីទាំងពីរមានសក្កានុពល។

អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមបន្តរួមដំណើរជាមួយគុយបាក្នុងដំណើរការបច្ចុប្បន្នកម្មគំរូសេដ្ឋកិច្ចសង្គមសង្គមនិយមនិងសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់គុយបា ក្នុងការធានាសន្តិសុខស្បៀង តាមរយៈការផ្គត់ផ្គង់អង្ករនិងកម្មវិធីអភិវឌ្ឍផលិតកម្មស្រូវ ពោត កាហ្វេនិងអាហារសមុទ្រជាដើម។

រីឯខ្លួនវិញ ប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel Bermudez បានអះអាងជាថ្មី នូវគោលបំណងនិងការប្តេជ្ញាចិត្តរបស់លោក ដើម្បីបន្តពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរគុយបា - វៀតណាម ក៏ដូចជា សង្កត់ធ្ងន់ថា គុយបាត្រៀមខ្លួនជាស្រេចនិងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក្នុងនោះមានការផ្គត់ផ្គង់និងផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងបង្ការកូវីដ  ១៩ ទៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម



បណ្តាព័ត៌មានបានផ្សាយ