07/03/2021 23:24 GMT+7 Email Print Like 0

លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga) - រួមដំណើរនឹងដំណើរការសមាហរណកម្មសេដ្ឋកិច្ចវៀតណាម

ជានារីប្រធាននាយកដ្ឋានដំបូងបង្អស់ នៃនាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី ចំណុះក្រសួងការបរទេស លោកស្រីឯកអគ្គរដ្ឋទូត ង្វៀន ង្វៀតង៉ា (Nguyen Nguyet Nga) រួមនឹងនាយកដ្ឋាននេះ បានកំណត់ត្រាមិនតូច ពេលនាំមុខក្នុងការងារសមាហរណកម្ម អំពីគោលនយោបាយ ជួយវៀតណាមចូលរួមអាស៊ាន ASEM, APEC, WTO, TPP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួន (FTA) ប្រកបដោយជោគជ័យ។

រំលឹកដល់ឧបនិស្ស័យជាមួយការងារការទូត លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga) រំភើបចិត្តមានប្រសាសន៍ថា កាលនៅជាយុវតី ជាមួយនឹងការពិសោធន៍ពិបាកបំភ្លេចនៃកុមារីម្នាក់ ដែលកំពុងរស់នៅក្នុងដំណាក់កាលប្រទេសជាតិធ្លាក់ក្នុងសង្គ្រាម។

មកដល់ពេល លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga) កំពុងរៀននៅអនុវិទ្យាល័យ នោះគឺឆ្នាំ១៩៧៣ វៀតណាមចូលរួមតុចរចាអនុសញ្ញាប៉ារីស។ បន្ទាប់ពីចុះហត្ថលេខា វៀតណាមបញ្ចប់សង្គ្រាមជាផ្លូវការ កុមារី ង្វៀតង៉ា ពីតំបន់ជម្លៀសត្រឡប់មកកាន់ហាណូយ រស់នៅជាមួយឪពុកម្តាយនិងគ្រួសារ។ ពេលនោះខ្លឹមសារអនុសញ្ញា បានចុះផ្សាយនៅរាល់ទំព័រកាសែត។ នៅក្នុងអារម្មណ៍កុមារីអាយុជាង១០ឆ្នាំ តែមានការត្រិះរិះប្លែកៗ៖ “ហេតុអ្វីពួកគេពូកែដូច្នេះ ចរចាដែលអាចបញ្ចប់សង្គ្រាម ប្រការដែលវ័យកុមារយើងខ្ញុំ បានត្រឹមតែសុបិនប៉ណ្ណោះ” លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga) ចាំច្បាប់នៅក្នុងអារម្មណ៍ថ្ងៃនោះ។

ការវៀតណាមបានសន្តិភាព ជាប្រការមួយភ្ញាក់ផ្អើលចំពោះកុមារីម្នាក់ដែលឃើញផ្ទាល់នៅភាពកាច់សហាវទុក្ខលំបាកនៃសង្គ្រាម។ “រូបខ្ញុំពេលនោះមានចិត្តមួយកោតសរសើរចំពោះអ្នកការទូត។ ខ្ញុំគិតថាពួកគាត់ខ្លាំងពូកែ ប្រាជ្ញាវាងវៃណាស់” លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga) រលឹកឃើញ។

 

លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga) ជាអ្នកការទូតចំណាស់ម្នាក់ ជាង៣០ឆ្នាំខាងវិស័យការទូត។ លោកស្រីបានប្រៀបដូចជា “អ្នកការទូតនៃការចរចា” ជាមួយនឹងបទពិសោធន៍ ឆ្លងកាត់ “ព្រលានជល់” ការទូតពិបាក បញ្ហាប្រឈមយ៉ាងច្រើន។

ចាប់ពីថ្ងៃនោះមក ក្នុងអារម្មណ៍របស់លោកស្រី មានគំនិតរីករាយសុទិដ្ឋិនិយម “ធំដឹងក្តីយើងនឹងប្រកបការងារជាការទូត ដើម្បីប្រទេសជាតិខ្លួន តែងតែទទួលបានសន្តិភាព ដើម្បីកុមារមិនត្រូវជម្លៀសដូចខ្លួន ដើម្បីមិនត្រូវរស់ឃ្លាតចាកពីឪពុកម្តាយជាដើម”។

ក្នុងការចងចាំនៃកុមារីម្នាក់ លោកស្រីនៅតែចងចាំជាក់ច្បាប់ កិត្តនាមនៃការងារការទូត ដែលលោកស្រីបានឃើញផ្ទាល់។ នោះគឺរូបភាពលោកស្រី ង្វៀន ធីប៊ិញ (Nguyen Thi Binh) ពេលនោះជានារីប្រធានគណៈប្រតិភូចរចាអនុសញ្ញាប៉ារីស នៃរដ្ឋាភិបាលបដិវត្តវៀតណាម។ “លោកស្រីប៊ិញ (Binh) មានបញ្ញាវាងវៃ សមត្ថភាពពេញលេញ ជាមួយអាវផាយវៀតណាម អង្គុយនៅតុចរចាសម្រេចកាលៈទេសៈប្រវតិ្តនៃប្រទេសជាតិ ធ្វើឱ្យខ្ញុំកោតសរសើរយ៉ាងក្រៃលែង” លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga)  រលឹកឃើញ អំពីកម្លាំងចលករ ជំរុញមកជាមួយនឹងការងារការទូត។



លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga)  អមដំណើរលោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) ចូលរួមកិច្ចប្រជុំកំពូលនៃនារីថ្នាក់ដឹកនាំអាស៊ាន២០២០។ រូបថត៖ ឯកសារ

 

លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga)  នៅកិច្ចប្រជុំចរចាអន្តរជាតិ៖ “សហគមន៍អាស៊ានផ្សារភ្ជាប់និងម្ចាស់ការបន្សាំ៖ ត្រិះរិះ២០២០ ដើម្បីសកម្មភាពរួម ខ្លាំងថែមទៀត” បានរៀបចំនៅថ្ងៃទី១៧ ខែធ្នូ ប្រចាំនៅហាណូយ ងាកមើលឆ្នាំជាប្រធានអាស៊ាន២០២០របស់វៀតណាម។

 

លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស ង្វៀន ក្វឹកយុង (Nguyen Quoc Dung) អតីតឧបនាយករដ្ឋមន្រ្តី វូ ខ្វាន (Vu Khoan) លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga) រួមនឹងមិត្តភក្តិអន្តរជាតិ នៅកិច្ចប្រជុំចរចាអន្តរជាតិមួយស្តីអំពីការទូត។


លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga) ស្វាគមន៍លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Xi Jinping នៅកិច្ចប្រជុំចរចាកំពូលវៀតណាម និងចិន។ 


លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga) នៅសន្និសីទអន្តរជាតិអនឡាយ ស្តីពីស្ត្រីភេទ សន្តិភាព និងសន្តិសុខ។


លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga)  ចូលរួមពិធីពិភាក្សាស្តីពី “តួនាទីថ្នាក់ដឹកនរបស់នារី” រៀបចំដោយសហស្ថានទូត New Zealand និង UN Women។

 

លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga)  រួមនឹងមិត្តភក្តិអន្តរជាតិនៅព្រឹត្តិការណ៍ការទូតមួយ រៀបចំដោយក្រសួងការបរទេសវៀតណាម។

 

លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga) ឱ្យដឹងថា មកដល់សព្វថ្ងៃ ក្នុងប្រវត្តិសាស្រ្តចរចាសន្តិភាពលើពិភពលោកទំនើប លោកស្រីប៊ិញ (Binh) នៅតែជានារីដំបូងជាប្រធានគណៈប្រតិភូចរចា។ ក្នុងការវាយតម្លៃអំពីសន្តិភាពសន្តិសុខនៅលើពិភពលោក អង្គការសហប្រជាជាតិបានវាយតម្លៃវៀតណាម ជាប្រទេសនាំមុខអំពីតួនាទីរបស់នារី ក្នុងដំណោះស្រាយសង្គ្រាមនិងសន្តិភាព។

“នោះជាគំរូ ជាកិត្តិនាមនៃការងារ ធ្វើឱ្យយើងខ្ញុំឆ្លងកាត់បានទុក្ខលំបាក បញ្ហាប្រឈមនៅក្នុងការងារ ដើម្បីសម្រេចបានបេសសកកម្មនៃអ្នកការទូតម្នាក់ ចំពោះប្រទេសជាតិ” លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga)។

កញ្ញានិស្សិតមុននេះ៣០ឆ្នាំ ចាប់ផ្តើមបោះជំហានចូលវិស័យការទូត ចំពេលប្រទេសជាតិជួបទុក្ខលំបាក ដោយវិបត្តិសេដ្ឋកិច្ច រុំព័ទហាមខាត់  ប៉ុន្តែមានសំណាងបានសិក្សាពីលោកគ្រូធំ បង្កើតបានភាពឥទ្ធិពល ទាំងគំនិតនិងសីលធម៌។ លោកគ្រូនោះក្រោយមក ដូចជានិស្ស័យវាសនាកំណត់ លោកស្រីក៏ក្លាយជាកូនប្រសារពៅរបស់លោក នោះគឺអតីតរដ្ឋមន្រ្តីការបរទេស ង្វៀន កើថាច់ (Nguyen Co Thach)។

 

លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga)  សព្វថ្ងៃ ជាអនុប្រធានគណៈកម្មាធិការជាតិវៀតណាម ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចប៉ាស៊ីហ្វីក ទីប្រឹក្សាជាន់ខ្ពស់ គណៈកម្មាធិការលេខាធិការជាតិអាស៊ាន២០២០។

លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga) នឹកប្រសាសន៍របស់លោក៖ “ការងារការទូតនិងជីវភាពរស់នៅ សំខាន់គឺមិនពោលពាក្យកុហក”។

ប្រការពិសេសជាង នៅឆ្នាំ១៩៩៩ លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga) បានអមដំណើរ “អ្នកគោរពស្រឡាញ់” នាកាលនោះនៅជាយុវតី នោះគឺដំណើរទស្សនកិច្ចនៃលោកស្រី ង្វៀន ធីប៊ិញ  (Nguyen Thi Binh) ពេលនោះ ជាអនុប្រធានរដ្ឋ អនុវត្តទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ។ បានឃើញផ្ទាល់នូវអ្នកគោរពស្រឡាញ់ ជួបផ្ទាល់ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសថៃ រហូតដល់អាណិកជននៅតាមខេត្តជាប់ព្រំដែន ដោយពាក្យពេចន៍សាមញ្ញ ជិតដិត លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga) នឹងមានបន្ថែមបទពិសោធន៍ក្នុងការងារ។

បានឱកាសជំនួបស្និទ្ធស្នាល បានរស់នៅជាមួយនឹងព្រឹទ្ធាចារ្យខាងវិស័យការទូតវៀតណាម បានជួយឱ្យលោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga)  បានឃើញ ស្តាប់ទ្រឹស្តី បទពិសោធន៍ ក្នុងវិស័យការងាររបស់ខ្លួនឯង។

 

សព្វថ្ងៃ លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga)  ជាអនុប្រធានគណៈកម្មាធិការជាតិវៀតណាម ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចប៉ាស៊ីហ្វីក ទីប្រឹក្សាជាន់ខ្ពស់ គណៈកម្មាធិការលេខាធិការជាតិអាស៊ាន២០២០។


លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga) រួមនឹងលោក លោកជំទាវរដ្ឋមន្រ្តីការបរទេសនៃប្រទេសនានាជាសមាជិកអាស៊ាន បំពេញទស្សនានៅប្រាង្គប្រាសទ Bonagar ញ៉ាត្រាង។ រូបថត៖ ឯកសារ

 
លោកស្រី ង្វៀតង៉ា (Nguyet Nga) អមដំណើរលោកជំទាវថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តសហប្រតិបត្តិការសេដ្ឋកិច្ច ទន្លេទាំងបី Ayeyawady - Chao Phraya - Mekong (ACMECS) ទស្សនា នៅវ៉ាន់ម៉ីវ (Van Mieu) ហាណូយ។ រូបថត៖ ឯកសារ
 

លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga)  និងលោកជំទាវរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Susan Pompeo ទស្សនាវិហារង៉ុកសើន (Ngoc Son)។ រូបថត៖ ឯកសារ
 

លោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga) រួមនឹងលោកជំទាវរដ្ឋមន្រ្តីការបរទេសប្រទេសហ្វីលីពិន ទស្សនាវិហារធំ នៅហាណូយ។

 

អនុស្សាវរីយ៍មួយក្នុងចំណោមអនុស្សាវរីយ៍នៃដំណើរចូលរួមសមាហរណកម្មសេដ្ឋកិច្ចរបស់វៀតណាម ដែលលោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga) ចាំច្បាប់ឆ្នាំនោះ២០០៧ ពេលវៀតណាមចូលរួម WTO ជាផ្លូវការអ្នកដឹកនាំបានប្រៀបវៀតណាម ដូចជាព្រែកតូចមួយហូរចាក់ទៅមហាសមុទ្រ។ ពេលនោះ ការងារមួយក្នុងចំណោមការងារដែលធ្វើបាន នៃនាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី គឺដាក់ចេញបញ្ហាសមុទ្រខាងកើត មេគង្គ ចូលវេទិកា ASEM ចលនាប្រទេសជាសមាជិកចំនួន៥០ គាំទ្រគោលជំហររបស់វៀតណាម។
 

ការងារវៀតណាមបង្កើតដៃគូយុទ្ធសាស្រ្តចំនួន១៤ ដៃគូគ្រប់វិស័យចំនួន១១ និងចូលរួមសហគមន៍សេដ្ឋកិច្ចអាស៊ាន។ល។ ប្រកបដោយជោគជ័យ ជាសមិទ្ធផលធំ ជាកំណត់ត្រាមិនតូចនៃលោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga)  រួមនឹងនាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី។

តាមទស្សនាទានរបស់លោកស្រី មុនបង្អស់ទុកអ្នកការទូតពូកែ ជាមនុស្សម្នាក់ ជាអ្នកស្លួតបូត។ ពីព្រោះការទូត គឺខ្លួនមកជាមួយនឹងមនុស្សគ្រប់គ្នា តភ្ជាប់មនុស្សគ្រប់គ្នា បង្កើតមិត្ត បង្កើតដៃគូ។ ហើយចង់បង្កើតថែមមិត្ត ត្រូវគាប់នឹងទឹកចិត្តពួកគាត់ ដោយចិត្តមេត្តាស្មោះត្រង់។

ក៏តាមលោកស្រីឯកអគ្គរដ្ឋទូត ង្វៀតង៉ា (Nguyet Nga)  ការទូតគឺជាកំពូលនៃទំនាក់ទំនងសង្គម រវាងមនុស្សនិងមនុស្ស។ ប៉ុន្តែខ្ពស់ជាងគឺរវាងបណ្តាប្រទេស បណ្តាជនជាតិ។ ហេតុដូចនេះ ដើម្បីនាំយកដៃគូត្រឡប់ទៅកាន់ប្រទេសខ្លួន នាំមិត្តភក្តិត្រឡប់ទៅកាន់ប្រទេសខ្លួន យើងខ្ញុំត្រូវធ្វើដំណើរទៅជាមួយនឹងបេះដូង មាន​តែ​បេះដូង​ទើបប៉ះដល់បេះដូង៕

អត្ថបទ៖ ថាវវី រូបថត៖ វៀតគឿង
ប្រែសម្រួល៖ រីកើង


បណ្តាអត្ថបទបានផ្សាយ