• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានហូជីមិញត្រូវបាន​ប្រជាជនបង់ក្លាស្ងើចសរសើរ

លោកប្រធានហូជីមិញត្រូវបានប្រជាជនបង់ក្លាដែសជាច្រើនកុះករស្ងើចសរសើរដូចនៅវៀតណាមដែរ។ លោកប្រធានហូជីមិញបានក្លាយទៅជានិមិត្តរូបនៃអ្នកនយោបាយដ៏ឆ្នើមមួយរូបក្នុងដួងចិត្តប្រជាជនបង់ក្លាដែស។

រូបថតឯកសារ (VTV)



ក្នុងឱកាសនៃពិធីរំលឹកគម្រប់ខួបលើកទី ១៣០ នៃទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ខែឧសភា ២០២០) លោកស្រី Pooja Sengupta ដែលជានាយិការសិល្បៈ ស្ថាបនិករោងល្ខោន Turongomi របស់បង់ក្លាដែសនិងជាអ្នកស្រាវជ្រាវអ្នកដឹកនាំល្ខោនរបាំ ស្ដីពីជីវិតរបស់លោកប្រធានហូជីមិញ (សម្តែងនាខែកញ្ញាឆ្នាំ ២០១៩) មានអត្ថបទសរសេរអំពីមនោសញ្ចេតនារបស់ប្រជាជនបង់ក្លាដែសជូនចំពោះលោកប្រធានហូជីមិញ។

យោងតាមលោកស្រី Pooja Sengupta ថា លោកប្រធានហូជីមិញត្រូវបានប្រជាជនបង់ក្លាដែស ជាច្រើនកុះករស្ងើចសរសើរដូចនៅវៀតណាមដែរ។ លោកប្រធានហូជីមិញបានក្លាយទៅជានិមិត្តរូបនៃអ្នកនយោបាយដ៏ឆ្នើមមួយរូបក្នុងដួងចិត្តប្រជាជនបង់ក្លាដែស ។ លោកប្រធានហូជីមិញបានធ្វើដំណើរទៅកាន់គ្រប់ទិសទី ដើម្បីស្វែងរកការគាំទ្ររបស់មិត្តភក្តិអន្តរជាតិចំពោះបុព្វហេតុរំដោះជាតិនិងឯកភាពប្រទេសជាតិវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

កាលពីថ្ងៃទី ១ ខែមេសា ជាថ្ងៃទី ៣៣ នៃជម្លោះ អ៊ីរ៉ង់បានបន្តការវាយប្រហារ​ដោយមីស៊ីលទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា​​។ ទីក្រុងតេអេរ៉ង់ក៏បានបដិសេធសេចក្តី​ប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់បានស្នើរឡើង​បទឈប់បាញ់។

Top