13/10/2021 12:08 GMT+7 Email Print Like 0

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ធុរជនវៀតណាមសាមគ្គីគ្នា ខិតខំប្រឹងប្រែង ជំនះលើការលំបាកដើម្បីអភិវឌ្ឍប្រទេសជាតិ

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់បណ្ដាអង្គភាពអាជីវ កម្មនិងធុរជន ដែលបានឈានឡើងយ៉ាងខ្លាំងក្លា ជំនះពុះពារលើការលំបាក ខិតខំ ប្រឹងប្រែងធ្វើផលិតកម្ម ព្រមទាំងអនុវត្តន៍តាមសេចក្ដីអំពាវនាវរបស់បក្ស រដ្ឋ ដើម្បី រួមវិភាគទាន ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានលក្ខណៈគ្រួសារលំបាក ក៏ដូចជា កម្លាំងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនៅខ្សែត្រៀមជួរមុខផងដែរ។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់អំណោយអនុស្សាវរីយ៍ជូនតំណាងសមាគមន៍ធុរជនវ័យក្មេងវៀតណាម។ (រូបថត៖ VNA)


បន្តដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ ក្នុងឱកាសទិវាធុរជនវៀត ណាម (ថ្ងៃទី១៣ តុលា) នៅព្រឹកថ្ងៃទី១២ តុលា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយគណៈប្រតិភូចំនួនជាង៤០នាក់ ដែល តំណាងឲ្យធុរជនជាង១ម៉ឺននាក់នៃសមាគមន៍ធុរជនវ័យក្មេងវៀតណាម។ ថ្លែងនៅ ទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់បណ្ដាអង្គភាពអាជីវ កម្មនិងធុរជន ដែលបានឈានឡើងយ៉ាងខ្លាំងក្លា ជំនះពុះពារលើការលំបាក ខិតខំ ប្រឹងប្រែងធ្វើផលិតកម្ម ព្រមទាំងអនុវត្តន៍តាមសេចក្ដីអំពាវនាវរបស់បក្ស រដ្ឋ ដើម្បី រួមវិភាគទាន ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានលក្ខណៈគ្រួសារលំបាក ក៏ដូចជា កម្លាំងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនៅខ្សែត្រៀមជួរមុខផងដែរ។ លោកប្រធានរដ្ឋ បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់ជួរធុរជន អង្គភាពអាជីវកម្មវៀតណាម ដែលត្រូវបានបក្ស រដ្ឋ ទទួលស្គាល់ជាកម្លាំងចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍ ប្រទេសជាតិ។

នាព្រឹកថ្ងៃដដែល អញ្ជើញទៅសួរសុខទុក្ខ ប្រគល់អំណោយជូនអ្នកជម្ងឺដែល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារទីក្រុងហូជីមិញនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានកោតសរសើរ វាយតម្លៃខ្ពស់ថ្នាក់ដឹកនាំ ជួរគ្រូពេទ្យនិង បុគ្គលិកនៃមន្ទីរពេទ្យ ដែលបានពង្រីកស្មារតីទទួលខុសត្រូវ ការប្ដេជ្ញាចិត្តរបស់កម្លាំង នៅខ្សែត្រៀមជួរមុខ ដើម្បីសង្គ្រោះ ព្យាបាលដោយអស់ពីចិត្តពីថ្លើម  កាត់បន្ថយជា អតិបរមាចំនួនករណីស្លាប់ រួមចំណែកជួយទីក្រុងឆ្លងកាត់ចំណុចកំពូលនៃរលកជម្ងឺ រាតត្បាតកូវីដ ១៩ លើកនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ