23/08/2021 22:11 GMT+7 Email Print Like 0

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap

នាយឧត្តមសេនីយ៍ Vo Nguyen Giap គឺជាអ្នកជំនាញឈានមុខគេអំពីគោលមាគ៌ាសង្គ្រាមប្រជាជននៃចលនារំដោះជាតិនៅក្នុងប្រទេសនិងនៅលើពិភពលោក ដែលទទួលបានការកោតសរសើរនិងការគោរពពីប្រមុខរដ្ឋនិងអ្នកនយោបាយជាច្រើន អ្នកប្រាជ្ញ អ្នកប្រវត្តិសាស្ត្រ អ្នកកាសែត អ្នកនិពន្ធនិងប្រជាជនច្រើនគគុកនៅជុំវិញពិភពលោក។

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap


នាព្រឹកថ្ងៃទី ២២ ខែសីហា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំបក្ស រដ្ឋនិងរណសិរ្សមាតុភូមិវៀតណាម ទៅអុជធូបនិងដាក់ផ្កាដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap នៅគេហដ្ឋានគ្រួសារនាយឧត្តមសេនីយ៍នៅទីហាណូយ ក្នុងឱកាសខួបលើកទី ១១០ នៃទិវាកំណើតរបស់នាយឧត្តមសេនីយ៍ (២៥ សីហា ១៩១១ - ២៥ សីហា ២០២១)។ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងថ្នាក់ដឹកនាំបក្ស រដ្ឋនិងរណសិរ្សមាតុភូមិវៀតណាមបានសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខ័ន្ធរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap - រៀមច្បងរបស់កងទ័ពប្រជាជន វៀតណាម ដែលជានាយឧត្តមសេនីយ៍រឿងពេ្រងនិទានរបស់ប្រជាជាតិវៀតណាមនិងសម្តែងនូវការតបស្នងសង់គុណចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់នាយឧត្តមសេនីយ៍ដែលបានលះបង់អស់ជីវិតរបស់ខ្លួនចំពោះបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជនវៀតណាម។

នាយឧត្តមសេនីយ៍ Vo Nguyen Giap ដែលមានឈ្មោះកំណើតថា Vo Giap ឈ្មោះហៅក្រៅ Van កើតនៅថ្ងៃទី ២៥ ខែសីហាឆ្នាំ ១៩១១ នៅភូមិ An Xa ឃុំ Loc Thuy ស្រុក Le Thuy ខេត្ត Quang Binh ក្នុងគ្រួសារអ្នកក្រស្នេហាជាតិ។ ពេញមួយជីវិតរបស់ខ្លួន នាយឧត្តមសេនីយ៍ត្រូវបានផ្សាភ្ជាប់ជាមួយបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជាតិវៀតណាម។

ជាមួយកងទ័ពប្រជាជនវៀតណាម នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាអគ្គមេបញ្ជាការបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងកងទ័ពដ៏ខ្លាំងក្លា រួមចំណែកក្នុងការផ្តួលរំលំអាណានិគមបារាំងនិងចក្រពត្តិអាមេរិក។ នាយឧត្តមសេនីយ៍ Vo Nguyen Giap គឺជាអ្នកជំនាញ ឈានមុខគេអំពីគោលមាគ៌ាសង្គ្រាមប្រជាជននៃចលនារំដោះជាតិនៅក្នុងប្រទេសនិងនៅលើពិភពលោក ដែលទទួលបានការកោតសរសើរនិងការគោរពពីប្រមុខរដ្ឋនិងអ្នកនយោបាយជាច្រើន អ្នកប្រាជ្ញ អ្នកប្រវត្តិសាស្ត្រ អ្នកកាសែត អ្នកនិពន្ធនិងប្រជាជនច្រើនគគុកនៅជុំវិញពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ