• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញដឹកនាំសម័យប្រជុំលើកទី១នៃគណៈកម្មការទទួលបន្ទុកគម្រោងយុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយម

ទិដ្ឋភាពនៅសម័យប្រជុំ។ (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ប្រធានគណៈកម្មការទទួលបន្ទុកគម្រោងយុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ២០៣០ ទិសដៅដល់ឆ្នាំ២០៤៥ បានអញ្ជើញដឹកនាំសម័យប្រជុំលើកទី១នៃគណៈកម្មការ។

នៅសម័យប្រជុំនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្ស បានបន្តបញ្ជាក់ថា ការកសាងនីតិរដ្ឋសង្គមនិយមវៀតណាមរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន ដឹកនាំដោយបក្សកុម្មុយនិស្ត វៀតណាមនោះ គឺជាភារកិច្ចស្នូលនៃការងារផ្លាស់ប្ដូរថ្មីប្រព័ន្ធនយោបាយ។ ដោយឈរលើស្មារតីនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យអង្គប្រជុំផ្ដល់មតិយោបល់អំពីវិសាលភាពស្រាវជ្រាវរបស់គម្រោង ផែនការកសាង ខ្លឹមសារនិងភារកិច្ចជាសារវ័ន្ត ដើម្បីធានាឲ្យគម្រោងមានចក្ខុវិស័យយុទ្ធសាស្ត្រដល់ឆ្នាំ២០៣០និងឆ្នាំ២០៤៥។

“ស្មារតីគឺយើងត្រូវមានគម្រោងមួយដោយមានលក្ខណៈយុទ្ធសាស្ត្រ ជាក់ស្ដែងចំពោះប្រជាជននិងស្ថាប័នរដ្ឋ ពិតជានីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន។ យោងតាមមតិជាច្រើនបានចាត់ទុកថា ត្រូវមានជំហានលោតផ្លោះចាំបាច់មួយចំនួន ដើម្បីធានាភាពជោគ ជ័យនៃនីតិរដ្ឋសង្គមនិយមវៀតណាមក្នុងដំណាក់កាលខាងមុខ ចក្ខុវិស័យដល់ឆ្នាំ២០៤៥។ ក្នុងនោះមានបញ្ហាការពារប្រជាជន ការពារមនុស្ស កសាងវិន័យរដ្ឋ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយមានប្រព័ន្ធច្បាប់ដែលធានាការធ្វើសមាហរណកម្មអន្តរជាតិ។ លើសពីនេះទៅទៀត ត្រូវនិយាលដល់ស្មារតីធំនោះ គឺ នីតិរដ្ឋសង្គមនិយមវៀតណាមដោយយកលទ្ធិ Marx-Lenin និយមនិងសតិអារម្មណ៍ហូជីមិញ ធ្វើជាមូលដ្ឋានគ្រឹះដើម្បីពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ”។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់សារជាថ្មីម្ដងទៀតថា ដើម្បីធានាគុណភាពនៃគម្រោងនេះ ត្រូវគៀងគរបាននូវប្រាជ្ញារបស់ជំនាញការ អ្នកវិទ្យាសាស្ត្រ និងប្រជាជនគ្រប់ស្រទាប់តាមរយៈកិច្ចប្រជុំ សន្និសីទនិងសិក្ខាសាលានានា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top